• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក Do Van Chien កាន់តំណែងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនីតិកាលទី១០

នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ មហា សន្និបាតតំណាងទូទាំងប្រទេសលើកទី១០ នៃរណសិរ្សមាតុភូមិវៀតណាមបានបិទបញ្ចប់។ ក្រោយរយៈពេល ៣ ថ្ងៃធ្វើការ មហាសន្និបាតបានសម្រេចរបៀបវារៈដែលបានដាក់ចេញ។
លោក Do Van Chien កាន់តំណែងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនីតិកាលទី១០។ (រូបថត៖ VOV)

លោក Do Van Chien សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនីតិកាលទី ៩ បន្តកាន់តំណែងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនីតិកាលទី ១០។ ថ្លែងបន្ទាប់ពីទទួលភារកិច្ច លោក Do Van Chien បានសង្កត់ធ្ងន់ថា៖

“ដោយយល់ដឹងយ៉ាងជ្រាលជ្រៅអំពីកិត្តិយស និងការទទួលខុសត្រូវដ៏ធំធេងរបស់ខ្លួន យើងខ្ញុំសន្យាថា នឹងលះបង់ដោយអស់ពីកម្លាំងកាយចិត្តដើម្បីភារកិច្ចដែលបានប្រគល់ជូន; លើកកម្ពស់បញ្ញា ការទទួលខុសត្រូវ ធ្វើការដោយអស់ពីសមត្ថភាព ជំនះលើគ្រប់ការលំបាក; ខិតខំបំពេញកិច្ចការដែលបានប្រគល់ជូនឱ្យបានល្អ; ផ្តោតលើការអនុវត្តប្រកបដោយភាពស៊ីសង្វាក់គ្នា ភាពបត់បែន និងភាពច្នៃប្រឌិតនូវភារកិច្ច ដំណោះស្រាយ រក្សាយ៉ាងរឹងមាំនូវសាមគ្គីភាព និងការឯកភាពគ្នា ដើម្បីអនុវត្តន៍ប្រកបដោយដោយជោគជ័យនូវគោលដៅ និងភារកិច្ចដែលមហាសន្និបាតបានដាក់ចេញ”។

ក៏ក្នុងសម័យប្រជុំបិទ អង្គសន្និបាតបានអនុម័តលើសេចក្តីសម្រេចចិត្តនៃមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមនីតិកាលទី ១០ អាណត្តិ ២០២៤-២០២៩ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ជនរួមជាតិវៀតណាមទាំងអស់នៅក្នុងនិងក្រៅប្រទេសក្នុងការរួបរួមគ្នា រួមកម្លាំង ឆ្លៀតយកឱកាស ជំនះពុះពារលើបញ្ហាប្រឈមនានា ប្ដេជ្ញាចិត្តអនុវត្តន៍ប្រកបដោយជោគជ័យនូវបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top