អនុប្រធានរដ្ឋសភាថ្មី លោក ដូ វ៉ាន់ ចៀន អាយុ ៦៣ឆ្នាំ ជាវិស្វករកសិកម្ម មកពីក្រុមជនជាតិសានឌៀវ (San Diu) មានស្រុកកំណើតនៅខេត្ត Tuyen Quang។ លោកជាសមាជិកនៃការិយាល័យនយោបាយនីតិកាលទី១៣ ជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១០ (ជំនួស) ទី១១ ទី១២ ទី១៣ និងជាសមាជិកសភានីតិកាលទី១៣ ទី១៤ និងទី១៥។
លោក ដូ វ៉ាន់ ចៀន ធ្លាប់កាន់តំណែងជាអនុលេខានៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tuyen Quang; លេខាគណៈកម្មាធិការបក្សខេត្ត Yen Bai; អនុរដ្ឋមន្ត្រី អនុប្រធាន ប្រធានគណៈកម្មាធិការជនជាតិ និងប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។
នៅថ្ងៃទី៤ ខែវិច្ឆិកា លោក ដូ វ៉ាន់ ចៀន បានទទួលការសម្រេចចិត្តពីការិយាល័យនយោបាយកាន់តំណែងជាអនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋសភា៕







