ព័ត៌មាន

លោក ដូ វ៉ាន់ ចៀន ត្រូវបានជ្រើសតាំងជាអនុប្រធានរដ្ឋសភា

នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា នៅក្នុងសម័យប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាលទី១៥ រដ្ឋសភាបានជ្រើសតាំងលោក ដូ វ៉ាន់ ចៀន (Do Van Chien) អតីតប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ជាអនុប្រធានរដ្ឋសភា។

ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានជូនផ្កាអបអរសាទរអនុប្រធានរដ្ឋសភា លោក ដូ វ៉ាន់ ចៀន និងប្រធានតុលាការប្រជាជនកំពូល លោក ង្វៀន វ៉ាន់ ក្វាង។ រូបថត៖ nhandan

អនុប្រធានរដ្ឋសភាថ្មី លោក ដូ វ៉ាន់ ចៀន អាយុ ៦៣ឆ្នាំ ជាវិស្វករកសិកម្ម មកពីក្រុមជនជាតិសានឌៀវ  (San Diu) មានស្រុកកំណើតនៅខេត្ត Tuyen Quang។ លោកជាសមាជិកនៃការិយាល័យនយោបាយនីតិកាលទី១៣ ជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១០ (ជំនួស) ទី១១ ទី១២ ទី១៣ និងជាសមាជិកសភានីតិកាលទី១៣ ទី១៤ និងទី១៥។

លោក ដូ វ៉ាន់ ចៀន ធ្លាប់កាន់តំណែងជាអនុលេខានៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tuyen Quang; លេខាគណៈកម្មាធិការបក្សខេត្ត Yen Bai; អនុរដ្ឋមន្ត្រី អនុប្រធាន ប្រធានគណៈកម្មាធិការជនជាតិ និងប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។

នៅថ្ងៃទី៤ ខែវិច្ឆិកា លោក ដូ វ៉ាន់ ចៀន បានទទួលការសម្រេចចិត្តពីការិយាល័យនយោបាយកាន់តំណែងជាអនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋសភា៕


top