• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស To Lam ទទួលជួបប្រធានាធិបតីទីម័រខាងកើតលោក Jose Ramos-Horta

មេដឹកនាំទាំងពីរបានឯកភាពគ្នាឆ្ពោះទៅរកការបង្កើតយន្តការទ្វេភាគីថ្មី ស្របតាមតម្រូវការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; ទាញយកសក្តានុពលនៃកិច្ច សហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត ជាពិសេសកសិកម្ម ការនេសាទ ការ កែច្នៃម្ហូបអាហារ ជលផល ទូរគមនាគមន៍ ការអប់រំ ប្រេងឧស្ម័ន ការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធ អាកាសចរណ៍ ថាមពល ការអប់រំ វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន។ ល។
លោកអគ្គលេខាបក្ស To Lam ទទួលជួបប្រធានាធិបតីទីម័រខាងកើត លោក Jose Ramos-Horta។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ថ្លែងក្នុងជំនួបជាមួយប្រធានាធិបតីទីម័រខាងកើត លោក Jose Ramos-Horta ក្នុងឱកាសដែលលោកប្រធានាធិបតី អញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី ២ នៅទីក្រុងហាណូយ (ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ) អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក To Lam ជឿជាក់ថា ទីម័រខាងកើតនឹងឆាប់អនុវត្តន៍បាននូវ “ផែនការអភិវឌ្ឍន៍ យុទ្ធសាស្ត្រដំណាក់កាល ២០១១ - ២០៣០” ជាមួយនឹងការប្ដេជ្ញាចិត្តកសាងប្រទេស ប្រជាធិបតេយ្យ សមាហរណកម្មយ៉ាងសកម្មនៅក្នុងតំបន់ និងពិភពលោក; អះអាងថា វៀតណាមគាំទ្រទីម័រខាងកើតក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានក្នុងពេលឆាប់ៗនេះ។

មេដឹកនាំទាំងពីរបានឯកភាពគ្នាឆ្ពោះទៅរកការបង្កើតយន្តការទ្វេភាគីថ្មី ស្របតាមតម្រូវការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; ទាញយកសក្តានុពលនៃកិច្ច សហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត ជាពិសេសកសិកម្ម ការនេសាទ ការ កែច្នៃម្ហូបអាហារ ជលផល ទូរគមនាគមន៍ ការអប់រំ ប្រេងឧស្ម័ន ការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធ អាកាសចរណ៍ ថាមពល ការអប់រំ វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន។ ល។

លោកប្រធានាធិបតី Jose Ramos-Horta បានអះអាងថា ទីម័រខាងកើត វាយ តំលៃខ្ពស់និងមានបំណងចង់បន្តពង្រឹងទំនាក់ទំនងមិត្តភាពល្អប្រសើរជាមួយវៀត ណាម; ឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីបង្កើតការផ្លាស់ប្តូរថ្មីក្នុងកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ; ពង្រីកកិច្ចសហ ប្រតិបត្តិការលើវិស័យដែលមានសក្ដានុពលខ្លាំងដូចជា៖ ការវិនិយោគ ហិរញ្ញវត្ថុ កសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ; មានបំណងថា វៀតណាមបន្តចែករំលែកបទ ពិសោធន៍ និងជួយឧបត្ថម្ភទីម័រខាងកើតក្នុងការអភិវឌ្ឍធនធានមនុស្ស ធានាសន្តិសុខ ស្បៀងអាហារ និងកាត់បន្ថយភាពក្រីក្រ។

លោកប្រធានាធិបតីបានអះអាងថា ទីព័រខាងកើត គាំទ្រយ៉ាងពេញទំហឹងចំពោះ បេក្ខភាពរបស់វៀតណាមចំពោះយន្តការពហុភាគីនានា រួមទាំងទីភ្នាក់ងារអង្គការ សហប្រជាជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top