ព័ត៌មាន
លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញផ្ញើលិខិតអបអរសាទរជូនប្រធានគណបក្សប្រជាជនកម្ពុជាសម្ដេចតេជោ ហ៊ុន សែន
ក្នុងឱកាសដែលប្រទេសកម្ពុជារៀបចំការបោះឆ្នោតព្រឹទ្ធសភា
នីតិកាលទី៥ ប្រកបដោយជោគជ័យ កាលពីថ្ងៃទី២៥ ខែកុម្ភៈ
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu
Trong បានអញ្ជើញផ្ញើលិខិតអបអរសាទរជូនចំពោះប្រធានគណបក្សប្រជាជនកម្ពុជា
សម្តេចតេជោ ហ៊ុន សេន។
ក្នុងលិខិត
លោកអគ្គលេខាបក្ស Nguyen Phu Trong បានផ្ញើការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះជោគជ័យដ៏ល្អប្រសើរនៃការបោះឆ្នោតនីតិកាលទី
៥; ជាពិសេសគឺគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះយ៉ាងធំធេងក្នុងការបោះឆ្នោតលើកនេះ។
លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា
លទ្ធផលនៃការបោះឆ្នោតបានបញ្ជាក់សារជាថ្មីម្ដងទៀតពីតួនាទី និងឋានៈរបស់គណបក្សប្រជាជនកម្ពុជា
ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
លោកអគ្គលេខាបក្សជឿជាក់ថា
ជាមួយនឹងសមិទ្ធិផលដែលសម្រេចបាន រួមជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែប
និងការគាំទ្ររបស់ប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជា
ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នឹងបន្តសម្រេចបាននូវសមិទ្ធិផលថ្មីៗ
និងធំធេងជាច្រើនបន្ថែមទៀតក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា។
លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមនឹងបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាព
រួមជាមួយនឹងកម្ពុជា ដើម្បីថែរក្សា
និងពូនជ្រុំទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាម-កម្ពុជា ឱ្យកាន់តែរីកចម្រើនយ៉ាងស៊ីជម្រៅ
ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ
នាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព
កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក៕







