• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ វៀតណាម-ឡាវអនុវត្តយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ

នារសៀលថ្ងៃទី ២៨ មេសា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញទទួលជួបគណៈប្រតិភូជាន់ខ្ពស់រដ្ឋឡាវ ដឹកនាំដោយអនុប្រធានរដ្ឋឡាវលោកស្រី Pany Yathotou អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
  លោកអគ្គលេខាបក្ស Nguyen Phu Trong និងអនុប្រធានរដ្ឋឡាវលោកស្រី Pany Yathotou  

លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ ដែលឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅនូវទំនាក់ទំនងជិតស្និទ្ធ និងជឿទុកចិត្តពិសេសរវាងវៀតណាម និងឡាវ។ លោកអគ្គលេខាបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពចម្បងចំពោះទំនាក់ទំនងពិសេសជាសមមិត្តផង និងជាបងប្អូនផងរវាងវៀតណាម និងឡាវ ហើយជានិច្ចកាលគាំទ្រយ៉ាងខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយចំពោះបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់ឡាវ។ បក្ស រដ្ឋ និងប្រជាជនវៀតណាមសប្បាយរីករាយយ៉ាងខ្លាំងចំពោះជ័យជំនះដែលបក្ស រដ្ឋ និងប្រជាជនឡាវសម្រេចបាន ដោយចាត់ទុកថាជាជ័យជំនះរបស់ខ្លួនឯងផ្ទាល់។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់លើសារៈសំខាន់នៃពង្រឹង និងពង្រីកឥតឈប់ឈរនូវទំនាក់ទំនងវៀតណាម-ឡាវ ចំពោះស្ថិរភាព និងការអភិវឌ្ឍនៅក្នុងប្រទេសនីមួយៗ ក៏ដូចជាដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក; ស្នើឱ្យភាគីទាំងពីរអនុវត្តន៍យ៉ាងសកម្មនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ; សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំសកម្មភាពជាក់ស្តែង មានអត្ថន័យជាមួយនឹងខ្លឹមសារដ៏ជ្រាលជ្រៅ ដើម្បីអបអរសាទរខួបលើកទី ៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤៥ ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ។

  លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទទួលជួបគណៈប្រតិភូជាន់ខ្ពស់រដ្ឋឡាវ ដឹកនាំដោយអនុប្រធានរដ្ឋឡាវលោកស្រី Pany Yathotou  

រីឯខ្លួនវិញ អនុប្រធានរដ្ឋឡាវលោកស្រី Pany Yathotou បានសម្តែងជំនឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលលោកអគ្គលេខាបក្ស Nguyen Phu Trong ជាប្រមុខនោះ ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលថ្មី និងធំធេងជាច្រើនជាងនេះទៅទៀតក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី ហើយសម្រេចប្រកបដោយជោគជ័យនូវរាល់គោលដៅនៃមហាសន្និបាតបក្សលើកទី ១៣។ លោកស្រីបានសម្តែងនូវសេចក្តីសប្បាយរីករាយចំពោះទំនាក់ទំនងសាមគ្គីភាពពិសេសរវាងឡាវ និងវៀតណាមដែលកាន់តែរីកចម្រើនលើគ្រប់វិស័យពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយដ៏ធំធេងដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមបានផ្តល់ជូនបក្ស រដ្ឋ និងប្រជាជនឡាវតាំងពីមុនមកផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមខិតខំឱ្យមានបច្ចេកវិទ្យាជីវៈសាស្ត្រឈានមុខគេនៅអាស៊ី

វៀតណាមខិតខំឱ្យមានបច្ចេកវិទ្យាជីវៈសាស្ត្រឈានមុខគេនៅអាស៊ី

តាងនាមឱ្យការិយាល័យនយោបាយ អគ្គលេខាបក្សលោក Nguyen Phu Trong បានចុះហត្ថលេខា និងប្រកាសឱ្យប្រើសេចក្តីសម្រេចចិត្តលេខ ៣៦ ចុះថ្ងៃទី ៣០ ខែមករា ស្តីពីការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាជីវសាស្ត្រ ដើម្បីបម្រើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសក្នុងស្ថានភាពថ្មី។

Top