“ភារកិច្ចស្នូលនៃអាណត្តិថ្មីនោះគឺអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យបានលឿន ប្រកបដោយ ចីរភាព។ ខ្ញុំស្នើឲ្យគណៈកម្មាធិការបក្សផ្តោតលើទិសដៅធំៗចំនួនបីនោះគឺ ការធ្វើ នគរូបនីយកម្ម ដោយផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍសេវាកម្មគុណភាពខ្ពស់។ ទាញ យកផលប្រយោជន៍ពីទីតាំងជិតរដ្ឋធានី ឃុំត្រូវមានផែនការមេដ៏សមហេតុផលសម្រាប់ ទឹកដីនៅជាប់ផ្លូវធំៗ ដើម្បីបង្កើតជាតំបន់សេវាគាំទ្រទីក្រុង ផ្តល់សេវាពាណិជ្ជកម្ម ផ្សារកសិផល ភូមិសិប្បកម្មសេវាកម្ម មជ្ឈមណ្ឌលភស្តុភារកសិកម្ម បំពេញតាមស្ដង់ ដារហេដ្ឋារចនាសម្ព័ន្ធទីក្រុងជាបណ្ដើរៗ។ អភិវឌ្ឍន៍កសិកម្មឯកទេស ប្រកបដោយ គុណភាពខ្ពស់ និងរៀបចំរចនាសម្ព័ន្ធកម្លាំងពលកម្មឡើងវិញ បង្កើនប្រាក់ចំណូល ដោយដើរទន្ទឹមនឹងការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច ផ្តោតលើការបណ្តុះបណ្តាល វិជ្ជាជីវៈ អភិវឌ្ឍន៍ជំនាញឌីជីថល និងជំនាញអាជីវកម្មសម្រាប់ប្រជាជន យុវជន និងស្ត្រី លើកទឹកចិត្តដល់ការចាប់ផ្តើមអាជីវកម្មដោយសេវាកម្មកសិកម្មច្នៃប្រឌិត នៅហ្នឹងកន្លែង”៕