ព័ត៌មាន
លោកអគ្គលេខាបក្ស តូ ឡឹម៖ ឱកាសក្នុងការអនុវត្តបច្ចេកវិទ្យា blockchain ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម
នាព្រឹកថ្ងៃទី ១៣ តុលា មុននឹងបើកមហាសន្និបាតបក្ខភាគរដ្ឋាភិបាលលើកទីមួយអាណត្តិ ២០២៥-២០៣០ ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និសីទជាតិ My Dinh (ហាណូយ) លោក អគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូដែលចូលរួមមហា សន្និបាតបានអញ្ជើញទៅទស្សនាការតាំងពិព័រណ៍រូបថតស្តីពីសមិទ្ធិផល និងលទ្ធផល នៃអាណត្តិឆ្នាំ ២០២១-២០២៥ របស់គណៈកម្មាធិការបក្សក្រោមបក្ខភាគរដ្ឋាភិបាល; ការតាំងពិព័រណ៍សមិទ្ធិផលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ ប្តូរឌីជីថល; ការតាំងពិព័រណ៍សមិទ្ធិផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គម។