អញ្ជើញថ្លែងសុន្ទរកថានៅពិធីនេះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអះអាងថា លោកអគ្គលេខាបក្ស ង្វៀន វ៉ាន់លីញ ជាអ្នកដែលបានផ្តួចផ្តើម គោលជំហរកំណែទម្រង់យ៉ាងខ្លាំងក្លា លុបបំបាត់របាំងអំពីយន្តការ រំដោះកម្លាំង ផលិតកម្ម ពង្រីកស្វ័យភាពសម្រាប់មូលដ្ឋាន សាកល្បងហើយបន្ទាប់មកពង្រឹង សមាសភាគសេដ្ឋកិច្ចមិនមែនរដ្ឋ បង្កើតយន្តការទីផ្សារដោយមានការគ្រប់គ្រងរបស់រដ្ឋ ពង្រីកទំនាក់ទំនងបរទេស និងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម។ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖
“មេរៀនស្តីពីផ្នត់គំនិតនៃការផ្លាស់ប្ដូរថ្មី ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ សមមិត្ត ង្វៀន វ៉ាន់លីញ ធ្លាប់បានបញ្ជាក់ថា៖ ការផ្លាស់ប្ដូរថ្មីមិនមែនមានន័យថា យើងបដិសេធអតីតកាលទេ ប៉ុន្តែបន្តអភិវឌ្ឍន៍ពីការពិតជាក់ស្ដែង ហ៊ានមើលត្រង់លើ ការពិត ដើម្បីធ្វើសកម្មភាព។ ស្មារតីនោះគឺជាត្រីវិស័យសម្រាប់កម្មាភិបាលជំនាន់ បច្ចុប្បន្ន នៅពេលដែលប្រទេសជាតិកំពុងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន៖ គំរូ កំណើនប្រពៃណីមានការលំបាក បញ្ហាបរិស្ថាន ភាពចាស់ជរានៃចំនួនប្រជាជន ការ ប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏សាហាវ។ មានតែការផ្លាស់ប្ដូរថ្មីផ្នត់គំនិត ផ្លាស់ប្ដូរថ្មីវិធីអភិក្រម ហើយហ៊ានធ្វើរឿងដែលមិនធ្លាប់មានពីមុនមក ទើបយើង អាចនាំប្រទេសជាតិឈានទៅមុខបានឆ្ងាយជាងទៀត”។






