• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម៖ ការបង្រួមរចនាសម្ព័ន្ធស្ថាប័នត្រូវតែអនុវត្តន៍មុនមហាសន្និបាតបក្សលើកទី១៤

ថ្លែងមតិក្នុងកិច្ចពិភាក្សាជាក្រុមនៅក្នុងរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នៅ ទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្ត|វៀតណាមលោក តូ ឡឹម បានឲ្យដឹងថា ការ រៀបចំរចនាសម្ព័ន្ធស្ថាប័នរដ្ឋឡើងវិញគឺជាបញ្ហាចាំបាច់បន្ទាន់។
អគ្គលេខាបក្សកុម្មុយនិស្ត|វៀតណាមលោក តូ ឡឹម។ (រូបថត៖ VOV)
លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ការបង្រួមរចនាសម្ព័ន្ធស្ថាប័ននេះមិនអាចពន្យារពេលបានទេ ព្រោះ ប្រសិនបើរង់ចាំរហូតដល់មហាសន្និបាតបក្សលើកទី១៤ នៅពេលដែលអ្វីៗទាំងអស់ ត្រូវបានសម្រេច និងបោះឆ្នោតរួចហើយការផ្លាស់ប្តូរនឹងពិបាកខ្លាំងណាស់។

យោងតាមលោកអគ្គលេខាបក្ស ក្នុងអំឡុងពេលស្រាវជ្រាវ ប្រសិទ្ធភាពប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ត្រូវបានយកចិត្តទុកដាក់ជាពិសេស។ បទពិសោធន៍ពីប្រវត្តិសាស្ត្រ និងប្រទេសផ្សេងៗ បានបង្ហាញថា រដ្ឋាភិបាលមួយដែលគ្មានប្រសិទ្ធភាពនឹងបាត់បង់ សេចក្ដីទុកចិត្តពីប្រជាជន ហើយផលវិបាកគឺមិនអាចទាយទុកជាមុនបាន។ ដូច្នេះ ការពេញចិត្តរបស់ប្រជាជនត្រូវតែវាយតម្លៃដោយផ្អែកលើលក្ខណៈវិនិច្ឆ័យជាច្រើនដែលឆ្លុះបញ្ចាំងពីផលិតភាពនិងប្រសិទ្ធភាពរបស់ស្ថាប័នរដ្ឋ។

កិច្ចពិភាក្សាជាក្រុមនៅក្នុងរដ្ឋសភា។ (រូបថត៖ VOV)

លោកអគ្គលេខាបក្ស តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះការស្រុះចិត្តគំនិត និងការ គាំទ្ររបស់ប្រជាជន ទីភ្នាក់ងារ និងរដ្ឋសភាចំពោះគោលជំហរបង្រួមរចនាសម្ព័ន្ធ ស្ថាប័នរបស់មជ្ឈិម។ ការអនុវត្តយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពបង្ហាញ ថា គោលជំហរនេះគឺត្រឹមត្រូវ និងបំពេញតាមការរំពឹងទុករបស់ប្រជាពលរដ្ឋជាយូរលង់ មកហើយ។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ការបង្រួមរចនាសម្ព័ន្ធស្ថាប័ន មិនមែនគ្រាន់តែដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងដើម្បីលើក កំពស់ផលិតភាពនិងប្រសិទ្ធភាពប្រតិបត្តិការទៀតផង។
លោកអគ្គលេខាបក្ស តូ ឡឹម បាននិយាយថា អ្វីដែលលោកព្រួយបារម្ភនៅពេល នេះ គឺឋានៈរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ។ សមិទ្ធិផលរបស់ប្រទេសជាតិ គឺធំមហិមារណាស់ ប៉ុន្តែនៅពេលក្រឡេកមើលទៅអន្តរជាតិ កម្រិតអភិវឌ្ឍន៍របស់ វៀតណាមនៅតែយឺតពេក។ ការប្រកួតប្រជែងថ្នាក់ជាតិជួបការលំបាកយ៉ាងខ្លាំង។ ដូច្នេះនេះគឺជាពេលវេលាដែលសង្គមទាំងមូលត្រូវតែផ្លាស់ប្តូរ។ ប្រសិនបើចង់ឲ្យប្រទេសជាតិមានការរីកចម្រើន ត្រូវតែមានកំណើន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top