ព័ត៌មាន
លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) ធ្វើដំណើរអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ និង កម្ពុជា
![]()
ឯកឧត្តមអគ្គលេខាធិកាបក្ស និងជាប្រធានរដ្ឋ ង្វៀនភូត្រុង ( Nguyen Phu Trong)។ (ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
|
ទទួលសេចក្តីអញ្ជើញរបស់លោកអគ្គលេខាធិការនៃគណៈប្រតិបត្តិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និង ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត្យឡាវ Bounnhang Vorachith និងសេចក្តីអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ លោកអគ្គលេខាធិការនៃគណៈប្រតិបត្តិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ង្វៀន ភូត្រុង (Nguyen Phu Trong) និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចេញដំណើរពីក្រុងហាណូយទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត្យឡាវ និងបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។
អញ្ជើញធ្វើដំណើររួមនឹងលោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) រួមមានគណៈប្រតិភូ៖ លោកស្រី តុង ធីផង់ (Tong Thi Phong) សមាជិកការិយាល័យនយោបាយ និងជាអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា។ លោកស្រី ទ្រឿង ធីម៉ាយ (Truong Thi Mai) សមាជិកការិយាល័យនយោបាយ លេខាធិការមជ្ឈិមបក្ស ប្រធានគណៈចលនាប្រជាជនមជ្ឈិម។ លោក ផាម ប៊ិញមិញ (Pham Binh Minh) សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស។ លោក ង្វៀន វ៉ាន់ណើន (Nguyen Van Nen) លេខាធិការមជ្ឈិមបក្ស និងជានាយកខុទ្ធកាល័យមជ្ឈិម។ លោក ហ្វាង ប៊ិញក្វឹន (Hoang Binh Quan) សមាជិកមជ្ឈិមបក្ស និងជាប្រធានគណៈកម្មការការទូតមជ្ឈិម។ លោក ដាវ វៀតទ្រូង (Dao Viet Trung) សមាជិកមជ្ឈិមបក្ស និងជាប្រធានការិយាល័យប្រធានរដ្ឋ។ លោក ង្វៀន ជីយុង (Nguyen Chi Dung) សមាជិកមជ្ឈិមបក្ស និងជារដ្ឋមន្រ្តីក្រសួងផែនការ និងវិនិយោគ។ លោក ឌិញ ទៀនយុង (Dinh Tien Dung) សមាជិកមជ្ឈិមបក្ស និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ។ លោក ង្វៀន វ៉ាន់ថេ (Nguyen Van The) សមាជិកមជ្ឈិមបក្ស រដ្ឋមន្រ្តីក្រសួងគមនាគមន៍និងដឹកជញ្ជូន។ លោក ផាម ហុងហា (Pham Hong Ha) សមាជិកមជ្ឈិមបក្សនិងជារដ្ឋមន្រ្តីក្រសួងសាងសង់។ លោក ង្វៀន ថាញផុង (Nguyen Thanh Phong) សមាជិកមជ្ឈិមបក្ស និងជាប្រធានគណៈកម្មធិការប្រជាជនទីក្រុងហូជីមិញ។ លោក ទ្រិញ វ៉ានចៀន (Trinh Van Chien) សមាជិកមជ្ឈិមបក្ស និងជាលេខាធិការបក្សខេត្តថាញហ្វ័រ (Thanh Hoa)។ លោកស្រី វ៉ ធីអាញស្វឹន (Vo Thi Anh Xuan) សមាជិកមជ្ឈិមបក្ស និងជាលេខាធិការបក្សខេត្តអានយ៉ាង (An Giang)។ លោកឧត្តសេនីយឯកបម្រុង ត្រឹនដើន (Tran Don) សមាជិកមជ្ឈិមបក្ស និងជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិ។ លោកឧត្តមសេនីយឯកបម្រុង ប៊ូយ វ៉ានណាម (Bui Van Nam) សមាជិកមជ្ឈិមបក្ស និងជាអនុរដ្ឋមន្រ្តីក្រសួងនគរបាល។ លោក ហូ មូវង្វាត់ (Ho Mau Ngoat) ធារីអគ្គលេខាធិការបក្ស ប្រធានរដ្ឋ។ ចូលរួមក្រុមគណៈប្រតិភូនៅប្រទេសនីមួយៗ មានឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅប្រទេសឡាវ លោក ង្វៀន បាហុង (Nguyen Ba Hung) និងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក វូក្វាងមិញ (Vu Quang Minh)៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម