• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Vo Van Thuong ទទួលជួបប្រធានរដ្ឋសភាគុយបា

តបតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម ប្រធានរដ្ឋសភាអំណាច ប្រជាជនគុយបា លោក Esteban Lazo Hernandez បានមកបំពេញទស្សនកិច្ចនៅវៀតណាមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកញ្ញា។ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង ហាណូយ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានទទួលជួបជាមួយប្រធាន រដ្ឋសភាគុយបា លោក Esteban Lazo Hernandez។
លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញទទួលជួបប្រធានរដ្ឋសភាអំណាចប្រជាជនគុយបា លោក Esteban Lazo Hernandez។ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Vo Van Thuong បានអះអាងថា វៀតណាម ចងចាំ និងដឹងគុណចំពោះការគាំទ្ររបស់គុយបាក្នុងការតស៊ូដណ្ដើមឯករាជ្យ អធិប តេយ្យភាព បូរណភាពដែនដី និងការបង្រួបបង្រួមប្រទេសជាតិ ក៏ដូចជាមនោ សញ្ចេតនាពិសេស របស់មេដឹកនាំគុយបា លោក Fidel Castro ចំពោះវៀតណាម។ លោកប្រធានរដ្ឋ Vo Van Thuong បានស្នើឲ្យប្រទេសទាំងពីរបន្តសម្របសម្រួលយ៉ាង ជិតស្និទ្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងគុយបា។

រីឯខ្លួនវិញ ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernandez បានអះអាងថា គុយបាជានិច្ចកាលគោរព និងមានបំណងចង់ធ្វើឲ្យ ស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងប្រពៃណីពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយជាមួយវៀតណាម ដែលជាទំនាក់ទំនងគំរូលើពិភពលោក; សម្ដែងនូវបំណង ចង់រៀនសូត្របទពិសោធន៍របស់វៀតណាមក្នុងការរៀបចំ អភិបាលកិច្ចអាជីវកម្ម ខ្នាតតូច; ព្រមទាំងសង្ឃឹមថា សហគ្រាសវៀតណាមនឹងវិនិយោគយ៉ាងខ្លាំងក្លាថែម ទៀតនៅគុយបានាពេលខាងមុខ។

មេដឹកនាំទាំងពីរបានឯកភាពថា បក្ស រដ្ឋវៀតណាម និងគុយបានឹងបន្តអប់រំយុវ ជនជំនាន់ក្រោយនៃប្រទេសទាំងពីរដើម្បីថែរក្សា និងពូនជ្រុំទំនាក់ទំនងមិត្តភាពជា បងប្អូន និងកិច្ចសហប្រតិបត្តិការពិសេសរវាងវៀតណាមនិងគុយបា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top