• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ To Lam អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅ Pac Bo

បន្តកម្មវិធីការងារនៅខេត្ត Cao Bang នាព្រឹកថ្ងៃទី១០ មិថុនា ប្រធានរដ្ឋវៀត ណាមលោក To Lam បានអញ្ជើញមកសាកអុជធូប និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកប្រធានហូជីមិញ នៅវិហារលោកប្រធានហូជីមិញ។
លោកប្រធានរដ្ឋ To Lam អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស Pac Bo។ (រូបថត៖ VOV)

 

លោកប្រធានរដ្ឋ To Lam បានសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ រំលឹកការរួមវិភាគទានដ៏មហិមាររបស់លោកប្រធានក្នុងបុព្វហេតុ តស៊ូរំដោះជាតិ និងកសាងប្រទេសជាតិ។ លោកប្រធានរដ្ឋបានស្នើឱ្យអាជ្ញាធរនិង ប្រជាជនគ្រប់ជនជាតិក្នុងខេត្ត Cao Bang បន្តបំពេញឲ្យកាន់តែល្អនូវការងារថែរក្សា ជួសជុល និងផ្សព្វផ្សាយតម្លៃនៃតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស Pac Bo ដើម្បីបង្ហាញពីទំនួលខុសត្រូវ មនោសញ្ចេតនា និងការដឹងគុណយ៉ាងជ្រាលជ្រៅ របស់ ប្រជាជនជំនាន់ក្រោយៗ ចំពោះគុណបំណាច់ដ៏ធំធេងរបស់លោកប្រធានហូជីមិញ។
នាព្រឹកថ្ងៃទី ១០ មិថុនានេះដែរ លោកប្រធានរដ្ឋ To Lam បានអញ្ជើញទៅសួរ សុខទុក្ខ និងជូនអំណោយដល់គ្រួសារលោកស្រី Hoang Thi Khin ជាជនបដិវត្តន៍ជើង ចាស់ម្នាក់នៅភូមិ Pac Bo ដែលត្រូវបានប្រគល់ភារកិច្ចផ្តល់អាហារប្រចាំថ្ងៃជូនលោក ប្រធានហូជីមិញ និងក្រុមគ្រួសារលោក Duong Dai Hoa ជាអ្នកដែលទទួលភារកិច្ច ស្វាគមន៍គណៈប្រតិភូមកចូលរួមសន្និបាតមជ្ឈិមលើកទី ៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី១០ ឧសភា ដល់ថ្ងៃទី ១៩ ឧសភា ឆ្នាំ១៩៤១ នៅខ្ទម Khuoi Nam។ លោកប្រធានរដ្ឋ To Lam ក៏បានចូលរួមពិធីបើកការដ្ឋានសាងសង់សាលាមត្តេយ្យ Pac Bo ឃុំ Truong Ha ស្រុក Ha Quang; ចុះសួរសុខទុក្ខ សំណេះសំណាល និងជូនអំណោយដល់ កម្មាភិបាល យុទ្ធជននគរបាលឃុំ Truong Ha ស្រុក Ha Quang ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top