• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ To Lam អញ្ជើញទៅទស្សនាតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិ Na Tu

ក្នុងអំឡុងពេលនៃការតស៊ូប្រឆាំងនឹងអាណានិគមបារាំង នេះគឺជាទីកន្លែងដែលកងកម្លាំងយុវជនស្ម័គ្រចិត្តបោះទ័ព ដើម្បីអនុវត្តន៍ភារកិច្ចធានាការដឹកជញ្ជូនបម្រើការតស៊ូ។ កេរ្តិ៍ដំណែលនេះក៏ជាកន្លែងដែលលោកប្រធានហូជីមិញធ្លាប់បានទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់កម្លាំងសេនាជននិងយុវជនស្ម័គ្រចិត្តក្នុងសម័យតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង។
លោកប្រធានរដ្ឋ To Lam អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។ (រូបថត៖ VNA)

នារសៀលថ្ងៃទី៩ មិថុនា ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញទៅទស្សនា និងអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិ Na Tu ឃុំ Cam Giang ស្រុក Bach Thong ខេត្ត Bac Kan។ ក្នុងអំឡុងពេលនៃការតស៊ូប្រឆាំងនឹងអាណានិគមបារាំង នេះគឺជាទីកន្លែងដែលកងកម្លាំងយុវជនស្ម័គ្រចិត្តបោះទ័ព ដើម្បីអនុវត្តន៍ភារកិច្ចធានាការដឹកជញ្ជូនបម្រើការតស៊ូ។ កេរ្តិ៍ដំណែលនេះក៏ជាកន្លែងដែលលោកប្រធានហូជីមិញធ្លាប់បានទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់កម្លាំងសេនាជននិងយុវជនស្ម័គ្រចិត្តក្នុងសម័យតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង។ នៅទីនេះ លោកប្រធានរដ្ឋ To Lam បានស្តាប់ការឧទ្ទេសនាមអំពីតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិ Na Tu និងអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ បានប្រារព្ធយ៉ាងឱឡារិក

មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ បានប្រារព្ធយ៉ាងឱឡារិក

នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញចូលរួមពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ (AIPA-៤៧) ក្រោមមូលបទ “សភាធានានូវសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រកបដោយសន្តិភាព វិបុលភាព និងយកប្រជាជនជាស្នូល”។

Top