• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ To Lam ទៅសួរសុខទុក្ខនិងអបអរសាទរអ្នកកាសែតជើងចាស់

ក្នុងឱកាសរំលឹកខួបលើកទី ៩៩ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ មិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤) នារសៀលថ្ងៃទី ២០ មិថុនា ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញទៅសួរសុខទុក្ខ អបអរសាទរ និងជូនអំណោយដល់អ្នកកាសែតនជើងចាស់មួយចំនួននៅរដ្ឋធានីហាណូយ។
លោកប្រធានរដ្ឋ To Lam និងអ្នកកាសែត Phan Quang អតីតប្រធានសមាគមអ្នកកាសែតវៀតណាម អតីតអគ្គនាយកវិទ្យុសម្លេងវៀតណាម។ (រូបថត៖ VOV)

លោកប្រធានរដ្ឋ To Lam បានទៅសួរសុខទុក្ខ និងជូនអំណោយដល់បណ្ដាអ្នកកាសែត៖ លោក Ho Tien Nghi អតីតឧបការីអគ្គលេខាបក្ស អតីតអគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាម; លោក Ha Dang អតីតប្រធានគណៈកម្មាធិការមនោគមវិជ្ជាវប្បធម៌មជ្ឈិម; លោក Vu Van Hien អតីតអគ្គនាយកទូរទស្សន៍វៀតណាម; លោក Phan Quang អតីតប្រធានសមាគមអ្នកកាសែតវៀតណាម អតីតអគ្គនាយកវិទ្យុសម្លេងវៀតណាម។

អបអរសាទរចំពោះអ្នកកាសែតជើងចាស់ក្នុងឱកាសទិវាសារព័ត៌មានបដិវត្តន៍វៀតណាម លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋទទួលស្គាល់ និងកោតសរសើរចំពោះអ្នកកាសែតដែលមានការលះបង់ជាច្រើនសម្រាប់បុព្វហេតុសារព័ត៌មានបដិវត្តន៍ និងរួមចំណែកក្នុងការអភិវឌ្ឍន៍សារព័ត៌មានជាតិនិយាយដោយឡែក និងបុព្វហេតុកសាង និងការពារមាតុភូមិនិយាយរួម។

បណ្ដាអ្នកកាសែតជើងចាស់ក៏បានអបអរសាទរចំពោះលោកប្រធានរដ្ឋ ដែលទើបតែត្រូវបានបក្ស រដ្ឋសភា និងប្រជាជនជឿទុកចិត្តប្រគល់ការទទួលខុសត្រូវថ្មី; ជឿជាក់ថា លោកប្រធានរដ្ឋនឹងមានការរួមចំណែកជាច្រើនថែមទៀតក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ អ្នកកាសែតជើងចាស់បានអះអាងថា នឹងបន្តពង្រីកប្រពៃណីសារព័ត៌មានបដិវត្តន៍ ចូលរួមអប់រំយុវជនជំនាន់ក្រោយ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូលផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top