• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc ស្នើចំណុចស្នូលចំនួន ៣ ដែល APEC ចាំបាច់ត្រូវអនុវត្តន៍

នាយប់ថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២១ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី ២៨ តាមទម្រង់អនឡាញ។
 

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ VOV)


នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់នៃសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២១ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសេដ្ឋកិច្ចដែលតំណាងឱ្យប្រទេសសេដ្ឋកិច្ចសមាជិក APEC ចំនួន ២១។

នៅឯកិច្ចប្រជុំ ថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC បានអនុម័តលើសេចក្តីថ្លែងការរួមរបស់ថ្នាក់ដឹកនាំនិងផែនការសកម្មភាព Aotearoa ដើម្បីអនុវត្តចក្ខុវិស័យ Putrajaya ២០៤០។ នូវែលសេឡង់ក៏បានប្រគល់តួនាទីប្រធាន APEC ២០២២ ដល់ប្រទេសថៃផងដែរ។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានលើកច្បាស់ថា ជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅនិងពហុវិមាត្រលើសេដ្ឋកិច្ចសង្គមរបស់ពិភពលោកទាំងមូល ហើយនេះគឺជាពេលវេលាដ៏ពិសេសដែលតម្រូវឱ្យសមាជិក APEC ជំនះពុះពារលើបញ្ហាប្រឈមនិងភាពខុសគ្នាដើម្បី “ត្រិះរិះរួមគ្នា ធ្វើសកម្មភាពរួមគ្នា” ដើម្បីផលប្រយោជន៍ខ្លួនឯង និងសហគមន៍ទាំងមូល។

លោកប្រធានរដ្ឋបានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដែល APEC ចាំបាច់ត្រូវអនុវត្តន៍៖ ទីមួយ ការគ្រប់គ្រងនិងការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតគឺជាលក្ខខ័ណ្ឌចម្បងនិងមានលក្ខណៈចាប់បង្ខំ។ ទីពីរ APEC ត្រូវតែលើកកំពស់តួនាទីរបស់ខ្លួនជាម៉ាស៊ីនកំណើនសេដ្ឋកិច្ចក្នុងតំបន់និងសកលលោក ដើម្បីបំពេញការទទួលខុសត្រូវក្នុងការកសាងសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកថាមវន្ត ប្រកបដោយភាពច្នៃប្រឌិត សមាហរណកម្ម និងតភ្ជាប់ដោយមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ APEC ចាំបាច់ត្រូវនាំមុខក្នុងការកសាងគំរូអាស៊ី-ប៉ាស៊ីហ្វិកនៃកំណើនបៃតង និងបរិយាប័ន្ន ដើម្បីសម្រេចបាននូវចក្ខុវិស័យ Putrajaya ២០៤០។ ការស្តារសេដ្ឋកិច្ចគឺជាឱកាសសម្រាប់ APEC កាន់តែរឹងមាំនិងផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនូវគំរូកំណើនតាមទិសដៅនៃវិស័យសេដ្ឋកិច្ចបៃតង សម្របខ្លួនប្រកបដោយនិរន្តរភាពទៅនឹងការផ្លាស់ប្តូរ ដោយ យកប្រជាជននិងអង្គភាពអាជីវកម្មជាមជ្ឈមណ្ឌល ដោយមិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ។

“ខ្ញុំស្នើថា APEC ត្រូវពង្រីកកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគំរូសេដ្ឋកិច្ចវិលជុំ  អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព លើកកម្ពស់សមត្ថភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងធានាសន្តិសុខថាមពល ទឹក និងស្បៀងអាហារ និងការគ្រប់គ្រងគ្រោះមហន្តរាយ។ ទន្ទឹមជាមួយគ្នានោះ APEC ត្រូវអនុវត្តន៍យ៉ាងឆាប់រហ័សនូវដំណើរការ Serena ស្តីពីស្ត្រីនិងកំណើនបរិយាប័ន្ន លើកកម្ពស់សមត្ថភាពសម្រាប់ក្រុមសេដ្ឋកិច្ចដែលមានសក្តានុពល ដូចជាក្រុមជនជាតិភាគតិច សហគមន៍នៅឆ្ងាយដាច់ស្រយាល និងជួយឧបត្ថម្ភដល់អង្គភាពអាជីវកម្មខ្នាតតូចនិងមធ្យម។ វៀតណាមបានអនុម័តជាឯកច្ឆ័ន្ទផែនការសកម្មភាព Aotearoa ដោយមានគោលបំណងច្បាស់លាស់និងសកម្មភាពអនុវត្តជាក់ស្តែង”។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋ Nguyen Xuan Phuc។

ដោយសង្កត់ធ្ងន់ថា វៀតណាមជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់ APEC ក្នុងរយៈពេល ២៣ ឆ្នាំកន្លងមកនេះ លោកប្រធានរដ្ឋបានចាត់ទុកថា ឈរលើមូលដ្ឋាននៃការជំរុញធនធានផ្ទៃក្នុងបានល្អ វៀតណាមបានជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព បរិយាប័ន្ននិងរួមចំណែកដោះស្រាយបញ្ហាប្រឈមរួម។ វៀតណាមបន្តប្រកៀកស្មារជាមួយខឿនសេដ្ឋកិច្ចជាសមាជិក APEC ដើម្បីអនុវត្តន៍បាននូវចក្ខុវិស័យនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកបើកចំហ សន្តិភាព ថាមវន្ត និងរឹងមាំ ដើម្បីភាពរុងរឿងរបស់ប្រជាជន និងគ្រប់ជំនាន់នាពេលអនាគត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top