• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc ផ្ញើលិខិតទៅប្រធានាធិបតីអាមេរិក Joe Biden

នាថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០២១ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានផ្ញើលិខិតទៅប្រធានាធិបតីអាមេរិក Joe Biden ដើម្បីពិភាក្សាពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩។

នៅក្នុងសារលិខិតនេះ លោកប្រធានរដ្ឋបានស្វាគមន៍និងថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកដែលបានចូលរួមវិភាគទានដ៏ធំធេង តាមរយៈកិច្ចសន្យាផ្តល់ថវិកាចំនួន ៤ ពាន់លានដុល្លារសម្រាប់គំនិតផ្តួចផ្តើមទទួលបាននឹងវ៉ាក់សាំងសកលកូវីដ ១៩ (COVAX) និងបានជូនដំណឹងដល់លោកប្រធានាធិបតី Joe Biden ថា ប្រទេស វៀតណាមត្រូវទទួលបានវ៉ាក់សាំងចំនួនពីរលើក ដែលមានប្រហែល ២,៥ លានដូស ពីគំនិតផ្តួចផ្តើមនេះ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការផ្តល់វ៉ាក់សាំងការពារកូវីដ ១៩ ចំនួន ៨០ លានដូសបន្ថែមទៀត សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាមក៏ដូចជានៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍កំពុងមានការវិវឌ្ឍន៍យ៉ាងស្មុគ្រស្មាញ។ លោកប្រធានរដ្ឋសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រដល់វៀតណាមនិងប្រទេសដទៃទៀតក្នុងការផ្គត់ផ្គង់ប្រភពវ៉ាក់សាំង ព្រមទាំងបានស្នើឱ្យភាគីទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ ផលិត និងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងការពារកូវីដ ១៩ ទៀតផង។

លោកប្រធានរដ្ឋបានបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះភាព ជាដៃគូគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិកនិង ជឿជាក់ថា ឈរលើស្មារតីនៃកិច្ច សហប្រតិបត្តិការមិត្តភាព ភាគីទាំងពីរនឹងបន្តជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅនិងកាន់តែមានគុណភាព នាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរនិងចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top