• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ ប្រវត្តិសាស្ត្រជាង២.០០០ឆ្នាំនៃពុទ្ធសាសនាវៀតណាមជាប្រវត្តិសាស្ត្ររបស់ពុទ្ធបរិស័ទស្នេហាជាតិ

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមមហាពិធីរំលឹកខួបលើកទី៤០ទិវាបង្កើតសមាគមន៍ពុទ្ធសាសនាវៀតណាម។ (រូបថត៖ VOV)

នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមមហាពិធីរំលឹកខួបលើកទី៤០ទិវាបង្កើតសមាគមន៍ពុទ្ធសាសនាវៀតណាម (៧ វិច្ឆិកា ១៩៨១-៧ វិច្ឆិកា ២០២១)។ ក្រោមប្រធានបទ “៤០ឆ្នាំដែលសមាគមន៍ពុទ្ធសាសនាវៀតណាមធ្វើ សមាហរណកម្មនិងអភិវឌ្ឍជាមួយប្រទេសជាតិ” មហាពិធីត្រូវបានរៀបចំឡើងតាមទម្រង់ផ្សាយផ្ទាល់ពីរដ្ឋធានីហាណូយទៅកាន់ខេត្ត ក្រុងទាំង៦៣លើទូទាំងប្រទេស។ លោកអគ្គលេខាបក្ស Nguyen Phu Trong លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាល Pham Minh Chinh លោកប្រធានរដ្ឋសភា Vuong Dinh Hue បានអញ្ជើញផ្ញើរកន្ត្រកផ្កាអបអរសាទរ។

ថ្លែងនៅពិធីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ប្រវត្តិសាស្ត្រវៀតណាម កត់សម្គាល់ជានិច្ចនូវការរួមវិភាគទានដ៏ធំធេងរបស់ពុទ្ធសាសនាចំពោះប្រជាជាតិ ក្នុងនោះមានបុព្វហេតុរំដោះ បង្រួបបង្រួមប្រទេសជាតិកាលពីមុននេះ ក៏ដូចជាបុព្វហេតុកសាង ការពារមាតុភូមិ នាបច្ចុប្បន្ន ដោយឈរលើព្រះធម៌វិន័យប្រកបដោយលក្ខណៈមនុស្សសាស្ត្រដ៏ជ្រាលជ្រៅនៃសតិអារម្មណ៍មេត្តាករុណា អធ្យាស្រ័យ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានបញ្ជាក់ថា ពុទ្ធសាសនាជានិច្ចកាលជាសមាជិកគួរឲ្យជឿទុកចិត្ត ដែលមានការរួមវិភាគទានសំខាន់ជាច្រើនទៅក្នុងផែនមហាសាមគ្គីជនជាតិទាំងមូល។

“អាចនិយាយបានថា ប្រវត្តិសាស្ត្រជាង២.០០០ឆ្នាំនៃពុទ្ធសាសនាវៀតណាមគឺជាប្រវត្តិសាស្ត្ររបស់ពុទ្ធបរិស័ទស្នេហាជាតិ។ ដោយបន្តចរន្តលំហូរនៃពុទ្ធសាសនាស្នេហាជាតិរហូតមកដល់សម័យហូជីមិញនាសព្វថ្ងៃ ទោះជានៅដំណាក់កាលណាក៏ដោយ មិនថាក្នុងសង្គ្រាមការពារមាតុភូមិឬក្នុងយុគសម័យសន្តិភាពនិងអភិវឌ្ឍប្រទេសជាតិក៏ដោយ ពុទ្ធសាសនាវៀតណាមក៏ផ្សាភ្ជាប់ជានិច្ចជាមួយនឹងប្រវត្តិសាស្ត្រជាតិ ហើយមានគំរូឆ្នើមៗជាច្រើនក្នុងការជួយជិវិតមនុស្ស “ការពារប្រទេសជាតិ នាំសុខក្សេមក្សាន្តជូនប្រជាជន”។ ក្នុងការតស៊ូទាំងពីរប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយមបារាំងនិងចក្រពត្តិអាមេរិកឈ្លានពាន មានព្រះសង្ឃ ពុទ្ធបរិស័ទរាប់ពាន់នាក់បានក្លាយទៅជាយុទ្ធជនស្នេហាជាតិ ដែលប្រកៀកស្មាជាមួយប្រជាជនទាំងមូល ប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវ។ មានវត្តជាច្រើនបានក្លាយទៅជាមូលដ្ឋានបដិវត្តន៍។ ព្រះសង្ឃជាច្រើនបានប្រយុទ្ធយ៉ាងអង់អាចក្លាហាន ពលីជីវិតក្នុងសង្គ្រាម រួមចំណែកទៅក្នុងជ័យជំនះរួមរបស់ប្រទេសជាតិ”។

ដោយពង្រីកស្មារតីមេត្តាករុណា អធ្យាស្រ័យរបស់ព្រះពុទ្ធ ទន្ទឹមនឹងសកម្មភាពមនុស្សធម៌ សន្តិសុខសង្គមដោយស្ម័គ្រចិត្តនោះ ក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ-១៩ សមាគមន៍ពុទ្ធសាសនាវៀតណាមបានប្រតិបត្តិយ៉ាងមឺងម៉ាត់តាមបទបញ្ញត្តិអំពីការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត; ជួយឧបត្ថម្ភនូវប្រភពថវិកាដ៏ធំសម្រាប់មូលនិធិវ៉ាក់សាំង ក៏ដូចជាក្នុងការទិញសម្ភារៈបរិក្ខារពេទ្យ និងស្បៀងអាហារ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top