• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ ជំរុញការស្រាវជ្រាវអភិវឌ្ឍន៍សិល្បៈនិងវប្បធម៌យោធាវៀតណាម

នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អគ្គមេបញ្ជាការកងកំលាំងប្រដាប់អាវុធប្រជាជន ប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៤៥ នៃទិវាប្រពៃណីរបស់បណ្ឌិត្យសភាការពារជាតិ (៣ មករា ១៩៧៧ – ៣ មករា ២០២២) និងពិធីប្រគល់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី ១ សម្រាប់សិក្ខាកាម។
 

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញប្រគល់គ្រឿងឥស្សរិយយសការពារមាតុភូមិ ថ្នាក់ទី ១ ដល់បណ្ឌិត្យសភាការពារជាតិ (រូបថត៖ TTXVN)


អញ្ជើញថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានចាត់ទុកថា៖ នៅចំពោះមុខស្ថានភាពពិភពលោកនិងតំបន់ ឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩ និងបដិវត្តន៍ឧស្សាហកម្មទី ៤ បណ្ឌិត្យសភាត្រូវមានការច្នៃប្រឌិតឥតឈប់ឈរ និងលើកកំពស់គុណភាពបណ្តុះបណ្តាលកម្មាភិ បាលកម្រិតយុទ្ធនាការ និងយុទ្ធសាស្ត្ររបស់កងទ័ព បង្កើតជួរកម្មាភិបាលដែលពូកែខាងយោធានិងការពារជាតិ មានចំណេះដឹងទូលំទូលាយលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។ បណ្ឌិត្យសភាត្រូវស្រាវជ្រាវយ៉ាងសកម្ម ចាប់យកស្ថានការណ៍ កែលម្អសមត្ថភាពព្យាករណ៍យុទ្ធសាស្ត្ររបស់ខ្លួន និងណែនាំយ៉ាងសកម្មដល់គណៈកម្មការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសអំពីបញ្ហាថ្មីនៃភារកិច្ចយោធានិងការពារជាតិ ដើម្បីការពារប្រទេសឱ្យបានឆាប់ ការពារពីឆ្ងាយ និងត្រៀមខ្លួនជាស្រេចដើម្បី ឈ្នះសង្គ្រាមឈ្លានពានទាំងអស់។ ជាពិសេស ការពារយ៉ាងសកម្មនូវមូលដ្ឋានមនោគមវិជ្ជារបស់បក្ស បន្តស្រាវជ្រាវ និងដាក់ចេញនូវដំណោះស្រាយក្នុងការតស៊ូកម្ចាត់រាល់ឧបាយកល ដោយលើកកំពស់គោលជំហរនិងកម្លាំងរបស់វៀតណាម លើឆាកអន្តរជាតិ។ លោកប្រធានមានបំណងចង់ឲ្យបណ្ឌិត្យសភាការពារជាតិកាន់តែរីកចម្រើនខ្លាំងឡើង រួមចំណែកកសាងកងទ័ពប្រជាជនវៀតណាមបដិវត្តន៍ ចំណាន ទំនើប និងការពាររឹងមាំមាតុប្រទេស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top