• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ

ក្នុងឱកាសបុណ្យតេតប្រពៃណី ឆ្នាំ ២០២៥ (នាថ្ងៃទី២៩ ខែមករា ជាថ្ងៃដំបូងនៃបុណ្យតេតឆ្នាំម្សាញ់សប្តស័ក) ប្រធានរដ្ឋលោក លឿង គឿងបានអញ្ជើញទៅអុជធូបរំលឹកវិញ្ញាណ ក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ៦៧ ក្នុងតំបន់កេរដំណែលលោកប្រធានហូជីមិញ។
លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ

ប្រធានរដ្ឋ លោក លឿង គឿង គោរពរំលឹកគុណូបការៈរបស់លោកប្រធាន ហូជីមិញ; ប្តេជ្ញាបន្តខិតខំជាមួយបក្សទាំងមូលនិងប្រជាជនទាំងមូល លើកកំពស់កម្លាំងមហាសាមគ្គីជនជាតិទាំងមូល និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍ ដើម្បីនាំប្រទេសជាតិឆ្ពោះទៅកាន់យុគសម័យថ្មី - យុគសម័យស្ទុះឈានទៅមុខ ក្លាយជាប្រទេសខ្លាំងមាំមួនប្រកបដោយវិបុលភាព។

បន្ទាប់មក លោកប្រធានរដ្ឋ លឿង គឿងបានអញ្ជើញទៅទស្សនាស្រះចិញ្ចឹមត្រីរបស់លោកអ៊ំហូ; ទស្សនាតំបន់តាំងបង្ហាញរថយន្តចំនួន៣គ្រឿងដែលធ្លាប់បម្រើលោកប្រធានហូជីមិញ។ រថយន្តទាំងបីគ្រឿងនេះទើបត្រូវបាននាយករដ្ឋមន្ត្រីផ្តល់សេចក្តីទទួលស្គាល់ថាជាសម្បត្តិជាតិ។

អញ្ជើញជូនពរឆ្នាំថ្មីនិងសំណេះសំណាលជាមួយបុគ្គលិកនៅទីនេះ លោកប្រធានរដ្ឋបានស្នើថា ក្នុងឆ្នាំថ្មីនេះ តំបន់កេរដំណែលនេះបន្តលើកតម្កើងតួនាទីរបស់ខ្លួនក្នុងការថែរក្សាឯកសារនិងវត្ថុបុរាណដ៏មានតម្លៃរបស់លោកប្រធានហូជីមិញ ដើម្បីតំបន់នេះជានិច្ចកាលជា “អាស័យដ្ឋានក្រហម” ដែលជាកន្លែងបង្ហាញពីតម្លៃប្រវត្តិសាស្ត្រ មនោគមវិជ្ជា សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញទៅកាន់ប្រជាជនវៀតណាម និងមិត្តអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top