• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋអញ្ជើញមកដល់ទីក្រុងតូក្យូ ដើម្បីចូលរួមពិធីបុណ្យសព របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន Abe Shinzo

នារសៀលថ្ងៃទី ២៥ ខែកញ្ញា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកដល់ទីក្រុងតូក្យូ ដោយចាប់ផ្តើមសកម្មភាពក្នុងកម្មវិធីនៃដំណើរទៅចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពអតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe។
  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន លោក Vu Hong Nam ទទួលស្វាគមន៍លោកប្រធានរដ្ឋ Nguyen Xuan Phuc នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន (រូបថត៖ TTXVN)  

យោងតាមកម្មវិធី លោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពអតីតនាយករដ្ឋមន្ត្រី Abe Shinzo; ពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio; ជួបជាមួយប្រធានសភាជាន់ទាប, ប្រធានព្រឹទ្ធសភានៃប្រទេសជប៉ុន; ចូលរួមទទួលបដិសណ្ឋារកិច្ចរបស់ព្រះចៅអធិរាជជប៉ុន ជាមួយប្រមុខគណៈប្រតិភូនៃប្រទេសផ្សេងៗ; ទទួលជួបប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-វៀតណាម និងអតីតនាយករដ្ឋមន្ត្រីជប៉ុន Suga Yoshihide; ជួបជាមួយអភិបាលស្រុកមួយចំនួន; ជួបជាមួយអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម; ជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំនៃប្រទេសមួយចំនួនដែលចូលរួមក្នុងពិធីបុណ្យសព; ជួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប; ជួបជាមួយតំណាងបញ្ញវន្តវៀតណាមនៅជប៉ុន។

ការដែលប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋបានចូលរួមពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo បង្ហាញពីការទទួលស្គាល់ និងគោរពចំពោះមនោសញ្ជេតនាពិសេស និងការគាំទ្រ ឧបត្ថម្ភដ៏មានតម្លៃដែលអតីតនាយករដ្ឋមន្ត្រីលោក Shinzo Abe ជូនចំពោះប្រទេសជាតិនិងប្រជាជនវៀតណាម ព្រមទាំងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងជប៉ុន។ ប្រការនេះក៏បង្ហាញដែរថា វៀតណាមតែងតែគោរព ស្មោះត្រង់ និងមានភក្តីភាពចំពោះមិត្តអន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់បារាំង

វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់បារាំង

នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះប្រធានព្រឹទ្ធសភាបារាំង លោក Gérard Larcher ដែលបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។

Top