• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋអញ្ជើញទទួលជួបជាមួយគណៈប្រតិភូសិប្បករដែលមានទេពកោសល្យក្នុងវិស័យសិប្បកម្ម

នារសៀលថ្ងៃទី៩ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋលោក Vo Van Thuong បានទទួលជួបជាមួយគណៈប្រតិភូសិប្បករប្រជាជនចំនួន ១០០ នាក់ជាសិប្បករឆ្នើមពូកែក្នុងវិស័យសិប្បកម្មដែលអញ្ជើញមកចូលរួមមហោស្រពអភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្មវៀតណាមឆ្នាំ ២០២៣ នៅទីក្រុងហាណូយ។
ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូ (រូបថត៖ Thong Nhat/TTXVN)

ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Vo Van Thuong បានថ្លែងអំណរគុណចំពោះការរួមវិភាគទានរបស់សិប្បករមានទេពកោសល្យ និងជាងពូកែដែលត្រូវបានចាត់ទុកជាព្រលឹងនៃភូមិសិប្បកម្ម រតនសម្បត្តិរស់នៅរបស់មូលដ្ឋាន និងប្រទេសជាតិ។ ប្រធានរដ្ឋ លោក Vo Van Thuong បានកត់សម្គាល់ថា៖ “សិប្បកម្មត្រូវតែស្រស់ស្អាត និងទំនើប ប៉ុន្តែត្រូវតែប្រើប្រាស់បានយូរ មានតម្លៃប្រើប្រាស់ និងមានតម្លៃតុបតែង។ ផលិតផលនីមួយៗត្រូវតែជារឿងរ៉ាវនៃជីវិតជាមួយនឹងអារម្មណ៍ជាច្រើន។ ខ្ញុំសង្ឃឹមថា សិប្បករ និងជាងពូកែត្រូវតស៊ូក្នុងវិថីសិល្បៈ បង្កើតផលិតផលរបស់ខ្លួន និងធ្វើឱ្យវប្បធម៌ក្លាយជាព្រលឹងនៃផលិតផល”។

យោងតាមស្ថិតិរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បច្ចុប្បន្ននេះ ប្រទេសទាំងមូលមានភូមិសិប្បកម្ម និងភូមិសិប្បកម្មប្រពៃណីប្រមាណ ២.០៣០ ដែលក្នុងនោះមានសិប្បករ និងជាងពូកែជាង ២.១០០នាក់។ កាលពីឆ្នាំមុន ការនាំចេញនៃឧស្សាហកម្មសិប្បកម្ម សម្រេចបានជាង ៣,៣ ពាន់លានដុល្លារ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top