• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋសភា Vuong Dinh Hue ជួបសំណេះសំណាលជាមួយគណៈកម្មាធិ ការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Bac Lieu

បន្តកម្មវិធីទស្សនកិច្ចការងារនៅខេត្ត Bac Lieu នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបសំណេះសំណាលជាមួយ គណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Bac Lieu។
លោកប្រធានរដ្ឋសភា Vuong Dinh Hue ជួបសំណេះសំណាលជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Bac Lieu។ (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យអាជ្ញាធរ ខេត្ត Bac Lieu ផ្តោតសំខាន់លើការដឹកនាំការអនុវត្តឲ្យបានល្អនូវភារកិច្ចសំខាន់ៗមួយ ចំនួន។ ជាពិសេស ខេត្តត្រូវធ្វើអាជីវកម្មជាអតិបរមានូវសក្តានុពល និងគុណសម្បត្តិនៃ មូលដ្ឋាន ហើយជំរុញការតភ្ជាប់ក្នុងតំបន់។ ទន្ទឹមនឹងនោះ ផ្តោតលើការកៀរគរ និងប្រើ ប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពសម្រាប់ការវិនិយោគអភិវឌ្ឍ ដោយផ្តោតលើ សសរស្តម្ភសំខាន់ៗចំនួនបី (ឧស្សាហកម្មថាមពលកកើតឡើងវិញ; វារីវប្បកម្ម និង កែច្នៃជលផល; ទេសចរណ៍)។ លើសពីនេះទៅទៀត កែលម្អបរិយាកាសវិនិយោគ; ការ អភិវឌ្ឍប្រកបដោយសុខដុមរមនា និងទូលំទូលាយនៃវិស័យវប្បធម៌ សង្គម ការអប់រំ និងសុខាភិបាល; អនុវត្តន៍ឲ្យបានល្អនូវការងារសុខុមាលភាពសង្គម ការកាត់បន្ថយ ភាពក្រីក្រប្រកបដោយនិរន្តរភាព; ផ្តោតលើការដឹកនាំអនុវត្តឱ្យបានល្អនូវភារកិច្ចការ ពារជាតិ និងសន្តិសុខ។

លោកប្រធានរដ្ឋសភាបានក្រើនរំលឹកថា តំបន់ឧបទ្វីប Ca Mau និយាយរួម ក្នុង នោះមានខេត្ត Bac Lieu ទៀតផង មានសក្ដានុពលផ្នែកវាយោអគ្គីសនី និងថាមពលពី នាយសមុទ្រ... ដូច្នេះខេត្តចាំបាច់ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍សក្តានុពលនេះ ដើម្បីសម្រេចឱ្យបានឆាប់នូវគោលដៅនៅឆ្នាំ ២០៣០ កសាង Bac Lieu ឲ្យក្លាយទៅជាខេត្ត ដ៏ខ្លាំងខាងសេដ្ឋកិច្ចសមុទ្រ សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ; មានប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធស៊ីសង្វាក់គ្នា និងទំនើបបន្តិចម្តងៗ; នៅឆ្នាំ ២០៥០ ក្លាយជាខេត្តមួយ ដែលមានសេដ្ឋកិច្ចរីកចម្រើន; ប្រព័ន្ធទីក្រុងឆ្លាតវៃ ស្អាត បៃតង; ជនបទទំនើប កសិកម្មអេកូឡូស៊ី; ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ស៊ីសង្វាក់គ្នា និងទំនើប; ប្រជាជនមានជីវភាពសម្បូរធូរធារនិងប្រកបដោយ សេចក្ដីសុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top