• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋសភាវៀតណាម៖ នគរបាលប្រជាជនមានឫទ្ធានុភាព មនុស្សសាស្ត្រ បម្រើប្រជាជន

នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ក្រសួងនគរបាលបានបើកសន្និសីទសង្ខេប ១ ឆ្នាំនៃការអនុវត្តសេចក្តីសន្និដ្ឋានលេខ ១ របស់ការិយាល័យនយោបាយ បូកសរុបយុទ្ធនាការ “កសាងរចនាប័ទ្មនគរបាលប្រជាជនប្រកបដោយឫទ្ធានុភាព មនុស្សសាស្ត្រ បម្រើប្រជាជន”។
  ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងនៅសន្និសីទ។ (រូបថត៖ VOV)  

អញ្ជើញថ្លែងមតិនៅសន្និសីទនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានកោតសរសើរ ហើយអបអរសាទរចំពោះលទ្ធផល និងសមិទ្ធិផលរបស់កម្លាំងនគរបាលប្រជាជន។ នាពេលខាងមុខ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យបក្សភាគនគរបាលមជ្ឈឹមនិងក្រសួងនគរបាល បន្តជំរុញខ្លាំងនូវការរៀនសូត្រ និងធ្វើតម្រាប់តាមសិតអារម្មណ៍ សីលធម៌ និងរចនាប័ទ្មរបស់លោកប្រធាន ហូជីមិញ តាមសេចក្តីសន្និដ្ឋានលេខ ១ សារាចរណ៍លេខ ៥ របស់ការិយាល័យនយោបាយ ដោយផ្សាភ្ជាប់នឹងការអនុវត្តដំបូន្មាន ៦ ប្រការដែលលោកអ៊ុំហូបង្រៀននគរបាលប្រជាជន។ ជាពិសេស ត្រូវយកចិត្តទុកដាក់ដល់ការអប់រំសតិអារម្មណ៍នយោបាយ ការអប់រំប្រពៃណី សីលធម៌ របៀបរស់នៅ ស្មារតីទទួលខុសត្រូវ ស្មារតីបម្រើមាតុភូមិ បម្រើប្រជាជនក្នុងកម្លាំងទាំងមូលផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top