• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ចុះត្រួតពិនិត្យការងារបង្ការប្រឆាំងកូវីដ ១៩ នៅខេត្ត Binh Duong

នៅពេលមកសាកសួរសុខទុក្ខប្រជាជននៅតាមតំបន់ផ្ទះឈ្នួលនៅសង្កាត់ Binh Chuan ទីក្រុង Thuan An លោកនាយករដ្ឋមន្រ្តីស្នើឲ្យកម្លាំងសមត្ថកិច្ចត្រូវជ្រួតជ្រាប គោលការណ៍ថា មូលដ្ឋាននីមួយៗ ឃុំសង្កាត់នីមួយៗ គឺជាកំពែងមួយដើម្បីបង្ការ ប្រឆាំងជម្ងឺរាតត្បាត ព្រមទាំងត្រូវរក្សាទំនាក់ទំនង និងយាមប្រចាំការទាំង២៤/២៤ ម៉ោង ដើម្បី ជួយឧបត្ថម្ភប្រជាជនផងដែរ។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh សួរសុខទុក្ខ លើកទឹកចិត្តបណ្ដាវេជ្ជបណ្ឌិតដែលកំពុងត្រូវធ្វើការទាំងយប់ទាំងថ្ងៃដើម្បីព្យាបាលឲ្យអ្នកជម្ងឺកូវីដ ១៩ នៅមន្ទីរពេទ្យអន្តរជាតិ
Becamex Binh Duong។ (រូបថត៖ VGP)


នាព្រឹកថ្ងៃទី២៧ ខែសីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ រួមជា មួយក្រុមការងាររបស់រដ្ឋាភិបាល បានចុះសាកសួរសុខទុក្ខ លើកទឹកចិត្តបក្សភាគ រដ្ឋបាលនិងប្រជាជនខេត្ត Binh Duong ក៏ដូចជាត្រួតពិនិត្យការងារបង្ការប្រឆាំងជម្ងឺរាត ត្បាតផងដែរ។

នៅមន្ទីរពេទ្យអន្តរជាតិ Becamex ទីក្រុង Thuan An លោកនាយករដ្ឋមន្រ្តីបានត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ហើយតាមដានការព្យាបាលអ្នកជម្ងឺធ្ងន់នៅទីនេះផងដែរ។ លោកនាយករដ្ឋមន្រ្តីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងសុខាភិបាល ដោយចូលរួមព្យាបាលជម្ងឺកូវីដ ១៩ ផង ព្រមទាំង ត្រៀមខ្លួនជាស្រេចព្យបាលជម្ងឺផ្សេងៗទៀតសម្រាប់ប្រជាជន ផង។ នាបច្ចុប្បន្ន មន្ទីរ ពេទ្យកំពុងខ្វះគិលានុដ្ឋាក ដូច្នេះលោកនាយករដ្ឋមន្រ្តីបានតម្រូវឲ្យអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Truong Son ពិចារណា បញ្ជូនគិលានុដ្ឋាកស្ម័គ្រចិត្តពី ទីក្រុងហាណូយមកជួយគាំទ្រ។

នៅពេលមកសាកសួរសុខទុក្ខប្រជាជននៅតាមតំបន់ផ្ទះឈ្នួលនៅសង្កាត់ Binh Chuan ទីក្រុង Thuan An លោកនាយករដ្ឋមន្រ្តីស្នើឲ្យកម្លាំងសមត្ថកិច្ចត្រូវជ្រួតជ្រាប គោលការណ៍ថា មូលដ្ឋាននីមួយៗ ឃុំសង្កាត់នីមួយៗគឺជាកំពែងមួយដើម្បីបង្ការ ប្រឆាំងជម្ងឺរាតត្បាត ព្រមទាំងត្រូវរក្សាទំនាក់ទំនង និងយាមប្រចាំការទាំង២៤/២៤ ម៉ោង ដើម្បីជួយឧបត្ថម្ភប្រជាជនផងដែរ។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖ “ហេតុអ្វីៗហៅថាកំពែង? ពីព្រោះនេះជាទីកន្លែងជិតបំផុតនឹងប្រជាជនយល់ ប្រជាជនយ៉ាងច្បាស់បំផុត ហើយជាកន្លែងដែលអាចអំពាវនាវឲ្យប្រជាជនអនុវត្តន៍ការបិទខ្ទប់។ ទីពីរ នេះជាកន្លែងធានាសុខុមាលភាពសង្គមសម្រាប់ប្រជាជន ហើយទីបីគឺ នេះជាកន្លែងដើម្បីឲ្យប្រជាជន ប្រសិនបើមានតម្រូវការសុខាភិបាល នឹងទទួលបានការ ជួយឧបត្ថម្ភភ្លាមមួយរំពិច។ ហេតុដូច្នេះ ត្រូវមានអ្នកយាមប្រចាំការទាំង២៤/២៤ ម៉ោង”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top