• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ បេសកកម្ម​របស់អ្នកសារព័ត៌​មាន​គឺពោរពេញ​ទៅដោយអត្ថន័យ មោទនភាពយ៉ាងត្រចះត្រចង់ ប៉ុន្តែ​ក៏លំបាកលំបិន​យ៉ាង​ខ្លាំង

កាលពីថ្ងៃទី ២០ ខែមិថុនា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាល និងធ្វើការជាមួយបណ្ដាទីភ្នាក់ងារសារព័ត៌មានក្នុងឱកាសរំលឹកខួបលើកទី ៩៦ នៃទិវាសារព័ត៌មានបដិវត្តវៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២១) ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាល និងធ្វើការជាមួយបណ្ដាទីភ្នាក់ងារសារព័ត៌មាន (រូបថត៖ VGP)


នៅក្នុងជំនួបធ្វើការនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា បេសកកម្មរបស់អ្នកសារព័ត៌មានគឺពោរពេញទៅដោយអត្ថន័យ មោទនភាព ត្រចះត្រចង់ ប៉ុន្តែក៏លំបាកយ៉ាងខ្លាំងក្លា៖ “ប្រវត្តិសាស្រ្តនៃការតស៊ូដើម្បីឯករាជ្យជូនមាតុប្រទេស បានចារឹកស្មាមជើងរបស់អ្នកសារព័ត៌មានរាប់ពាន់នាក់នៅលើសមរភូមិ ជាមួយសេចក្ដីស្នេហារជាតិ ស្មារតីបដិវត្ត បញ្ញាឈ្លាសវាងវៃ អង់អាចក្លាហានរបស់យុទ្ធជននៅលើសមរភូមិសារព័ត៌មាន ដើម្បីផ្សាយឲ្យទាន់ពេលវេលាអំពីការប្រយុទ្ធ ជំនឿជឿជាក់ ក្ដីមោទនភាពជាតិ ក្ដីសង្ឈឹមជ័យជំនះ ឯកភាពប្រទេសជាតិដល់ជនរួមជាតិនិងយុទ្ធជននៅទូទាំងប្រទេស។អ្នកកាសែតរាប់រយនាក់បានពលីជីវិតយ៉ាងអង់អាចក្លាហាននៅលើបណ្ដាសមរភូមិនៅទូទាំងមាតុភូមិ។ ប្រវត្តិសាស្រ្តនឹងជានិច្ចកាលមិនអាចបំភ្លេចនូរវាល់ការលះបង់ដ៏ធំធេង របស់អ្នកសារព័ត៌មានឡើយ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top