• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ កសាងខេត្ត Tuyen Quang ក្លាយជាខេត្តអភិវឌ្ឍន៍នាំមុខគេនៅតំបន់ទំនាបនិងព្រៃភ្នំភាគខាងជើង

ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យត្រូវខិតខំ ប្រឹងប្រែងកសាងខេត្ត Tuyen Quang ក្លាយទៅជាខេត្តអភិវឌ្ឍន៍នាំមុខគេនៅក្នុងតំបន់ទំនាបនិងព្រៃភ្នំភាគខាងជើង ដែលយកការអភិវឌ្ឍផ្នែកកសិកម្ម រុក្ខប្រមាញ់ លក់ដូរ ទំនិញដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ធ្វើជាមុខព្រួញ។

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh ថ្លែងនៅក្នុងជំនួបធ្វើការ។
(រូបថត៖ VNA)


នាព្រឹកថ្ងៃទី២៥ ខែធ្នូ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបធ្វើការតាមប្រព័ន្ធអនឡាញជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃខេត្ត Tuyen Quang អំពីស្ថានការណ៍អភិវឌ្ឍសេដ្ឋកិច្ចសង្គម ការងារកសាងបក្សក្នុងឆ្នាំ ២០២១ ទិសដៅភារកិច្ចក្នុងឆ្នាំ២០២២ ព្រមទាំងដោះស្រាយសំណើរ មតិយោបល់ របស់ខេត្តចំពោះរដ្ឋាភិបាល និងក្រសួង ស្ថាប័នមជ្ឈឹមនានាផងដែរ។

ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យត្រូវខិតខំ ប្រឹងប្រែងកសាងខេត្ត Tuyen Quang ក្លាយទៅជាខេត្តអភិវឌ្ឍន៍នាំមុខគេនៅក្នុងតំបន់ ទំនាបនិងព្រៃភ្នំភាគខាងជើង ដែលយកការអភិវឌ្ឍផ្នែកកសិកម្ម រុក្ខប្រមាញ់ លក់ដូរ ទំនិញដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ធ្វើជាមុខព្រួញ។ ទន្ទឹមនឹងនោះ ផ្ដោតសំខាន់ ទៅលើការធ្វើអាជីវកម្ម ប្រើប្រាស់ឲ្យមានប្រសិទ្ធភាពនូវប្រភពធនធាន សក្ដានុពល ប្រៀបខ្លាំងនានា លើកកំពស់គុណភាព ប្រសិទ្ធភាព កម្លាំងប្រកួតប្រជែងនៃខឿន សេដ្ឋកិច្ច អភិវឌ្ឍន៍ទម្រង់ទេសចរណ៍នានាក្លាយទៅជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ ខេត្ត; អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស  សេដ្ឋកិច្ចសង្គមឲ្យកាន់តែទំនើប ជា ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធនគរ និងហេដ្ឋារចនា សម្ព័ន្ធឌីជីថល។

ក្រៅពីនោះ លោកនាយករដ្ឋមន្រ្តីក៏បានតម្រូវឲ្យខេត្ត Tuyen Quang ជំរុញការ កសាង ពង្រឹងបក្សនិងប្រព័ន្ធនយោបាយឲ្យកាន់តែស្អាតស្អំ រឹងមាំ និងរីកចម្រើនពីមួយ ថ្ងៃទៅមួយថ្ងៃ ព្រមទាំងលើកកំពស់គុណភាពនៃជួរកម្មាភិបាល ប្រភពធនធានមនុស្ស ដើម្បីបំពេញតម្រូវការអភិវឌ្ឍផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top