• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា ស្ថានភាពសេដ្ឋកិច្ចសង្គមសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន


  ទិដ្ឋភាពនៃកិច្ចប្រជុំ 
 

នាថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩ នៅទីស្នាក់ការរដ្ឋាភិ បាល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន​អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា អញ្ជើញថ្លែងបើកអង្គប្រជុំ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា  នៅ​ពេល​នេះ ស្ថានភាពសេដ្ឋកិច្ច សង្គម សម្រេចបានលទ្ធផលគួរអោយកត់សម្គាល់ ពោលគឺ ប្រសើរ​ជាង​ការ​ព្យាករណ៍​ដែល​មានគោលដៅលើវិស័យមួយចំនួន ដែលខ្ពស់ជាង បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។
 
តាម​នោះ កំណើន GDP សម្រេចបាន ៦,៩៨% ដែលជាកំណើនខ្ពស់បំផុត ក្នុងរយៈពេលដូចគ្នានា ៩ ឆ្នាំ​កន្លង​មក​។ អតិផរណាស្ថិតនៅក្រោមការគ្រប់គ្រងទាបបំផុតក្នុងរយៈពេល ៣ ឆ្នាំ ពោលគឺ ជាមធ្យម ៩ ខែកើន​ឡើង​ត្រឹម​តែ​ ២,៥% ប៉ុណ្ណោះ។ ការនាំចេញសម្រេចបាន ១៩៣ ពាន់លានដុល្លារ ហើយ​អតិ​រេកពាណិជ្ជកម្ម​ឈាន​ដល់​កំណត់​ត្រាជិ​ត ៦ ពាន់លានដុល្លារ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កំណើននេះមិនត្រឹម​តែមាន​បរិមាណ​ល្អ​ប៉ុណ្ណោះទេ សូម្បីតែគុណភាពក៏ត្រូវបានកែលម្អយ៉ាងច្បាស់លាស់ដែរ។ កំណើនសេដ្ឋ កិច្ចបានដល់​គោល​ដៅ​ហើយ ខណៈពេលនៅតែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ។ លើសពីនេះទៅទៀត ជីវភាពរស់​នៅទាំ​ង​ខាង​សំភារៈ​និងស្មារតីរបស់ប្រជាជនលើទូទាំងប្រទេស ត្រូវបានកែលំអរ​គួរអោយអោយកត់ សម្គាល់ ។
 
លោកនាយក​រដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ “ប្រការនោះបញ្ជាក់ពីការខិតខំរបស់ប្រព័ន្ធនយោបាយទាំងមូល គ្រប់កម្រិត​ថ្នាក់ សហគមន៍សហគ្រាសនិងប្រជាជន ដែលឆ្លងកាត់រាល់ការលំបាក និងការសាកល្បង ដើម្បីនាំ​មក​នូវ​លទ្ធផលវិជ្ជមាន បង្កើតបរិយាកាសរីករាយក្នុងសង្គមទាំងមូល រួមទាំង ពង្រឹងជំនឿជាក់ របស់​វិនិ​យោគិន​ សហគ្រាសជាតិនិងអន្តរជាតិ ព្រមទាំងអះអាង ពីគោលនយោបាយត្រឹមត្រូវរបស់បក្ស រដ្ឋ និងការ​ប្តេជ្ញា​របស់​រដ្ឋាភិបាល របស់ក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់ ក្នុងការដឹកនាំ។ ជាពិសេស នេះគឺជាសក្ខីភាព​ច្បាស់​លាស់​ សម្រាប់កិច្ចខិតខំប្រឹងប្រែងជំនះពុះពាររាល់ការលំបាក នៃស្មារតីច្នៃប្រឌិតថ្មី សាមគ្គីភាព និងការ​ប្តេជ្ញា​បោះជំ​ហាន​ទៅមុខរបស់ប្រជាជាតិទាំង​មូល”។
 
ទោះយ៉ាងណាក៏ដោយ លោកនាយក​រដ្ឋមន្រ្តីក៏បានលើកឡើងពីបញ្ហាប្រឈមនិងចំណុចខ្វះខាតមួយចំនួន។ ទន្ទឹម​ជាមួយ​គ្នានោះ នាយករដ្ឋ​មន្ត្រីបានស្នើអោយក្រសួង ស្ថាប័ន ជំនះពុះពារ បញ្ហាទាំងនេះ ដើម្បីសម្រេច​បាន​ផែន​ការឆ្នាំនេះ ក៏ដូចជាបង្កើតបុព្វបទម្រាប់ឆ្នាំ ២០​២០ ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top