• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានទទួលជួបពិភាក្សាជាមួយអគ្គលេខាធិការនៃ LDP និងជួបជាមួយតំណាងសហគមន៍បញ្ញាវន្តវៀតណាមនៅជប៉ុន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែ តុលា ដើម្បីចូលរួមពិធីគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន Naruhito នោះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយលោក Nikai Toshihiro អគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) កាន់អំណាចនិងប្រធានសហភាពសភាមិត្តភាពជប៉ុន - វៀតណាមក៏ដូចជាសមាជិកនៃសហភាព ព្រមទាំង​ជួបសំណេះសំណាលជាមួយ តំណាងសហគមន៍បញ្ញាវន្តវៀតណាមនៅជប៉ុនផងដែរ។
 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយលោក ជាមួយលោក Nikai Toshihiro

នៅក្នុងជំនួបជាមួយលោក Nikai Toshihiro នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា ភាពជាដៃគូយុទ្ធសាស្រ្តដ៏ធំទូលាយរវាងវៀត ណាម និងជប៉ុន កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងគ្រប់ជ្រុងជ្រោយ លើវិស័យជាច្រើន ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងពលកម្មជា​ដើម​។

អគ្គលេខាធិការ លោក Nikai បានថ្លែងអំណរគុណ ចំពោះលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ដែលអញ្ជើញចូលរួមក្នុងព្រះរាជពិធីគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលទទួលបានពីកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសក្នុងវិស័យផ្លាស់ប្តូរគណៈប្រតិភូរដ្ឋសភា កិច្ចសហប្រតិបត្តិការក្នុងតំបន់និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

ក៏ក្នុងក្របខ័ណ្ឌនៃដំណើរទស្សកិច្ចនេះផងដែរ ក្នុងពិធីទទួលជួបជាមួយតំណាង សហគមន៍បញ្ញាវន្តវៀតណាមនៅជប៉ុន លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសម្តែងការរីករាយ ចំពោះការអភិវឌ្ឍ​សហគមន៍​វៀត​ណាម​​​ នៅជប៉ុន។ ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវ អោយសហគមន៍នៅជប៉ុន បន្តលើកកម្ពស់តួនាទី តភ្ជាប់យុវជន ពាណិជ្ជករនិងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម - ជប៉ុន។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្វាគមន៍ការចូលរួមចំណែករបស់សហគមន៍និងអំពាវនាវដល់បញ្ញវន្តវៀតណាមវ័យក្មេងនៅប្រទេសជប៉ុននិងនៅជុំវិញពិភពលោកបន្តចូលរួមវិភាគទានបន្ថែមទៀតក្នុងការកសាងប្រទេសវៀតណាមអោយកាន់តែរីកចម្រើនប្រកបដោយវិបុលភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top