• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមព្រឹត្តិការណ៍ "ការផ្លាស់ប្តូរ ឌីជីថលផ្នែកធនាគារ"

នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ធនាគាររដ្ឋវៀតណាម បានប្រារព្ធព្រឹត្តិការណ៍ “ការផ្លាស់ប្ដូរឌីជីថលផ្នែកធនាគារ។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Pham Minh Chinh បានចូលរួមនិងថ្លែងមតិដឹកនាំនៅព្រឹត្តិការណ៍នេះ។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិនៅព្រឹត្តិការណ៍។ (រូបថត៖ VOV)  

ព្រឹត្តិការណ៍ "ការផ្លាស់ប្តូរឌីជីថលផ្នែកធនាគារ" ត្រូវបានធ្វើឡើងដើម្បីជំរុញខ្លាំង ការអនុវត្តដំណោះស្រាយបច្ចេកវិទ្យា ដាក់ពង្រាយភារកិច្ចនៃផែនការផ្លាស់ប្តូរឌីជីថល ផ្នែកធនាគារ ចូលរួមចំណែកក្នុងការអនុវត្តកម្មវិធីជាតិស្ដីពីការផ្លាស់ប្ដូរឌីជីថល រួម ចំណែកក្នុងការរីកសាយភាយស្មារតី និងការផ្លាស់ប្តូរការត្រិះរិះរបស់អង្គការ និងបុគ្គល ក្នុងនិងក្រៅផ្នែកធនាគារអំពីតួនាទី អត្ថន័យ និងអត្ថប្រយោជន៍នៃការផ្លាស់ប្តូរឌីជីថល ក្នុងប្រតិបត្តិការធនាគារ។

អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា ព្រឹត្តិការណ៍ “ទិវាផ្លាស់ប្តូរឌីជីថល” នៃផ្នែកធនាគារបានបង្ហាញពីការខិតខំប្រឹងប្រែង របស់ធនាគាររដ្ឋវៀតណាម ការជួយជ្រោមជ្រែងដ៏ខ្លាំងក្លារបស់អង្គការឥណទាន អន្តរការីទូទាត់ របស់ប្រជាជន និងសហគមន៍ ធុរកិច្ចចំពោះការផ្លាស់ប្តូរឌីជីថលជាតិ។ “ជាមួយនឹងការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត ភាពម្ចាស់ការ និងការច្នៃប្រឌិត របស់ធនាគាររដ្ឋ អង្គការឥណទាន ក្នុងបុព្វហេតុផ្លាស់ប្ដូរឌីជីថលនាពេលកន្លងមក និងតាមរយៈសកម្មភាពលេចធ្លោនៅក្នុងព្រឹត្តិការណ៍ "ទិវាផ្លាស់ប្តូរឌីជីថល" ផ្នែក ធនាគារថ្ងៃនេះ ការចូលរួមយ៉ាងសកម្ម និងការរួមដៃរបស់ក្រសួង ស្ថាប័ន និងមូលដ្ឋាន នានា បុព្វហេតុផ្លាស់ប្តូរឌីជីថលជាតិនឹងមានវឌ្ឍនភាពដ៏វិជ្ជមាន និងគ្រប់ជ្រុងជ្រោយ រួមចំណែកដល់ការអនុវត្តចក្ខុវិស័យ និងគោលដៅនានានៃកម្មវិធីជាតិស្ដីពីការផ្លាស់ប្តូរ ឌីជីថលដល់ឆ្នាំ ២០២៥ ទិសដៅឆ្ពោះទៅឆ្នាំ ២០៣០”។

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ សកម្មភាពសំខាន់ៗមួយចំនួនបានប្រព្រឹត្តទៅ ដូចជា៖ ការប្រកាស "ទិវាផ្លាស់ប្តូរឌីជីថល" ប្រចាំឆ្នាំនៃផ្នែកធនាគារ និងបង្ហាញគណៈ កម្មការដឹកនាំការផ្លាស់ប្តូរឌីជីថលផ្នែកធនាគារ; សិក្ខាសាលាវិទ្យាសាស្ត្រ "បង្កើនការ តភ្ជាប់ ជំរុញការផ្លាស់ប្តូរឌីជីថលផ្នែកធនាគារ" ជាដើម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។

Top