• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណងចង់ឱ្យវិនិយោគិនជប៉ុនជំរុញការបណ្ដាក់ទុនចូលមកវៀតណាម

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យលោក Nikai ជំរុញរដ្ឋាភិបាលជប៉ុនឱ្យឆាប់ប្រកាសមូលនិធិគាំទ្រដំណើរទស្សនកិច្ចសិក្សាសម្រាប់និស្សិតវៀតណាម ដោយចាត់ទុកថា ការជំរុញវិស័យអប់រំ និងការជួបប្រាស្រ័យរវាង យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កសាង ទំនាក់ទំនងប្រកបដោយចីរភាពនាពេលអនាគត។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែង​មតិក្នុង​ជំនួបជាមួយ លោក Nikai Toshihiro ប្រធានសម្ព័ន្ធភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម ។ រូបត៖  Dương Giang - TTXVN  

នារសៀលថ្ងៃទី៥ ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាល ថ្លែងក្នុងជំនួបជាមួយ លោក Nikai Toshihiro ប្រធានសម្ព័ន្ធភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម និងថ្នាក់ដឹកនាំសម្ព័ន្ធភាពផ្សេងទៀត នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសម្ដែងបំណងចង់ឱ្យវិនិយោគិនជប៉ុនជំរុញខ្លាំងនូវការបណ្ដាក់ទុនចូលមក វៀតណាម; ស្នើឱ្យជប៉ុនជួយឧបត្ថម្ភវៀតណាមក្នុងការបង្កើនខ្សែសង្វាក់តម្លៃ ផលិតផលកសិកម្ម តាមរយៈការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យា ការជ្រើសរើសពូជ ការកែច្នៃ និងការអភិរក្ស; ជំរុញការនាំចូលកសិផលវៀតណាម បើកទ្វារឲ្យផ្លែក្រូច ថ្លុងសំបកខៀវចូលក្នុងទីផ្សារជប៉ុន។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យលោក Nikai ជំរុញរដ្ឋាភិបាលជប៉ុនឱ្យឆាប់ប្រកាសមូលនិធិគាំទ្រដំណើរទស្សនកិច្ចសិក្សាសម្រាប់និស្សិតវៀតណាម ដោយចាត់ទុកថា ការជំរុញវិស័យអប់រំ និងការជួបប្រាស្រ័យរវាង យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កសាង ទំនាក់ទំនងប្រកបដោយចីរភាពនាពេលអនាគត។
ភាគីទាំងពីរបានឯកភាពបង្កើនបន្ថែមទៀតនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ ជាពិសេសការផ្លាស់ប្តូររវាងរដ្ឋសភា សមាជិកសភា និងប្រជាជននៃប្រទេសទាំងពីរ; បន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍; ពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ជាពិសេសរវាងជំនាន់វ័យក្មេងនៃប្រទេស ទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវេទិកាពហុភាគី ក៏ដូចជាលើបញ្ហាអន្តរជាតិ និងតំបន់ដែលជាកង្វល់រួមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគាំទ្រការជំរុញការអនុវត្តក្របខ័ណ្ឌសកម្មភាព Sendai ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ

វៀតណាមគាំទ្រការជំរុញការអនុវត្តក្របខ័ណ្ឌសកម្មភាព Sendai ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ

ថ្លែងមតិនៅកិច្ចប្រជុំ លោក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរង ផលប៉ះពាល់ខ្លាំងបំផុតដោយគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ នៅលើពិភពលោក វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអនុវត្ត ការសន្យាជាសកលដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

Top