• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បំពេញទស្សនកិច្ចនៅសកលវិទ្យាល័យជាតិប្រ៊ុយណេ

រីឯខ្លួនវិញ UBD ទើបតែបាននាំភាសាវៀតណាមចូលក្នុងការបង្រៀននៅសាលា ជាមួយនឹងភាសាបរទេសផ្សេងទៀតដូចជាភាសាអង់គ្លេស បារាំង អាឡឺម៉ង់ ជប៉ុន និងកូរ៉េ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បំពេញទស្សនកិច្ចនៅសកលវិទ្យាល័យជាតិប្រ៊ុយណេ។ (រូបថត៖ baoquocte.vn)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រ៊ុយណេដារូសាឡឹម នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកជំទាវ បានអញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យជាតិប្រ៊ុយណេ (UBD)

នេះជាគ្រឹះស្ថានបណ្ដុះបណ្ដាលថ្នាក់ឧត្តមសិក្សាដ៏ធំបំផុត និងមានកិត្យានុភាពបំផុតនៅប្រទេសប្រ៊ុយណេ ហើយជាប់ចំណាត់ថ្នាក់លេខ ៣ នៅអាស៊ីអាគ្នេយ៍។ UBD ក៏ជានិមិត្តរូបមួយនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប្រ៊ុយណេក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលផងដែរ។ UBD បានបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាផ្លូវការ ជាមួយសាកលវិទ្យាល័យ FPT នៃប្រទេសវៀតណាមចាប់ពីខែកក្កដា ឆ្នាំ ២០១៣ ដែលភាគច្រើនគឺការបណ្តុះបណ្តាលភាសាអង់គ្លេសនៅសាកលវិទ្យាល័យ FPT។ រីឯខ្លួនវិញ UBD ទើបតែបាននាំភាសាវៀតណាមចូលក្នុងការបង្រៀននៅសាលា ជាមួយនឹងភាសាបរទេសផ្សេងទៀតដូចជាភាសាអង់គ្លេស បារាំង អាឡឺម៉ង់ ជប៉ុន និងកូរ៉េ។

ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងនូវក្តី សប្បាយរីករាយ ដោយសារតែមានជនបរទេសកាន់តែច្រើនឡើង ដែលស្រឡាញ់ និងរៀនភាសាវៀតណាម ហើយតាមរយៈនោះ វប្បធម៌វៀតណាម ទឹកដីនិងមនុស្ស វៀតណាមកាន់តែរីកសាយភាយជុំវិញពិភពលោក។ លោកនាយករដ្ឋមន្រី្ត មានគោល បំណងថា ជួរគ្រូបង្រៀនភាសាវៀតណាមរបស់សាលាកាន់តែច្រើនឡើងនិងរីក ចម្រើន; ហើយនិស្សិតថ្នាក់ភាសាវៀតណាមឆាប់ប្រើប្រាស់ភាសាវៀតណាមយ៉ាង ស្ទាត់ជំនាញ ក្លាយជាអ្នកនាំសារនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ព្រះមហាក្សត្រ ផ្ញើសារអបអរសាទរជូន លោកអគ្គលេខាបក្ស តូឡឹម (To Lam)

ព្រះមហាក្សត្រ ផ្ញើសារអបអរសាទរជូន លោកអគ្គលេខាបក្ស តូឡឹម (To Lam)

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ លោក តូឡឹម (TO Lam) ដែលត្រូវបានមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី១៤ របស់គណបក្សកុម្មុយនីស្តវៀតណាម បោះឆ្នោតជ្រើសតាំងជាថ្មី ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

Top