• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ធ្វើទស្សនកិច្ចនៅវិទ្យាស្ថានប៉ាស្ទ័រប៉ារីស

នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទៅទស្សនានិងធ្វើការជាមួយវិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងប៉ារីស។
 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទស្សនា និងធ្វើការនៅវិទ្យាស្ថានប៉ាស្ទ័រប៉ារីស (រូបថត៖ Duong Giang/TTXVN)


នៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា នាយករដ្ឋមន្ត្រីជ្រើសរើសវិទ្យាស្ថានប៉ាស្ទ័រប៉ារីសដើម្បីមកទស្សនា ព្រោះថា នេះជាស្ថាប័នមួយក្នុងចំណោមស្ថាប័នដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយវិទ្យាស្ថានប៉ាស្ទ័រវៀតណាម តំណាងឱ្យទំនាក់ទំនងរបស់វិទ្យាស្ថានប៉ាស្ទ័រវៀតណាមនិងទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម-បារាំង។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកនៃវិទ្យាស្ថានប៉ាស្ទ័រប៉ារីស ជាច្រើនជំនាន់សម្រាប់ការយកចិត្តទុកដាក់និងគាំទ្រចំពោះវិទ្យាស្ថានប៉ាស្ទ័ររបស់វៀតណាមក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ជាពិសេសជំនួយផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេស ការចំណាយ ការតាមដានការធ្វើតេស្តរកកូវីដ ១៩ នាពេលថ្មីៗនេះ។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ខ្លឹមសារសំខាន់មួយនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំងនេះគឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើផ្នែកវេជ្ជសាស្ត្រ និងរោគរាតត្បាត ឡើងកម្រិតខ្ពស់ជាង ជាក់ស្តែងជាងនេះទៅទៀត មានប្រសិទ្ធភាពនិងជាក់ស្តែងជាងនេះទៅទៀត ដែលស្ថិតក្នុងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររួមរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងសុខាភិបាលវៀតណាម និងអាជ្ញាធរបារាំង និងវិទ្យាស្ថានប៉ាស្ទ័រ ចាប់ផ្តើមគាំទ្រការបណ្តុះបណ្តាលធនធានមនុស្សជាបន្ទាន់សម្រាប់វៀតណាម និងសហការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top