• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបអគ្គនាយកគម្រោងនៃសម្ព័ន្ធក្រុមហ៊ុន Trump Organization នៅវៀតណាម

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃថា ចាប់តាំងពីវៀតណាម និងអាមេរិកក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីខែកញ្ញា ឆ្នាំ ២០២៣មក ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីបានបន្តអភិវឌ្ឍន៍ប្រកបដោយចីរភាព។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក Charles James Boyd Bowman អគ្គនាយកគម្រោងនៃសម្ព័ន្ធក្រុមហ៊ុន Trump Organization នៅវៀតណាម។ (រូបថត៖ VNA)

នាល្ងាចថ្ងៃទី១៨ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក Charles James Boyd Bowman អគ្គនាយកគម្រោងនៃសម្ព័ន្ធក្រុមហ៊ុន Trump Organization នៅវៀតណាម។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃថា ចាប់តាំងពីវៀតណាម និងអាមេរិកក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីខែកញ្ញា ឆ្នាំ ២០២៣មក ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីបានបន្តអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្ត្រីរំពឹងថា វិនិយោគិនអាមេរិកនឹងបន្តបង្កើនការវិនិយោគថ្មី និងពង្រីកការវិនិយោគនៅវៀតណាម។ ដោយវាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់សហគ្រាសក្នុងការវិនិយោគលើគម្រោងនានាក្នុងខេត្ត Hung Yen នោះ លោកនាយករដ្ឋមន្ត្រីបាននិយាយថា ស្ថាប័នវៀតណាមនឹងពិចារណាយ៉ាងទូលំទូលាយដើម្បីជំរុញគម្រោងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ស្របតាមបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធ ធានាផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំងអស់។

រីឯខ្លួនវិញ អគ្គនាយកគម្រោងនៃសម្ព័ន្ធក្រុមហ៊ុន Trump Organization នៅប្រទេសវៀតណាមបានថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់បណ្ដាក្រសួង ស្ថាប័ន និងខេត្ត Hung Yen ដោយនិយាយថា សម្ព័ន្ធក្រុមហ៊ុនកំពុងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីពន្លឿនគម្រោង តំបន់ចម្រុះទីក្រុង អេកូទេសចរណ៍ កីឡា និងទីលានវាយកូនហ្គោលជាន់ខ្ពស់ជាមួយនឹងការវិនិយោគសរុបដែលរំពឹងទុកប្រហែល ១,៥ ពាន់លានដុល្លារអាមេរិក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top