• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបនាយករដ្ឋមន្ត្រីឡាវ និងសហគមន៍វៀតណាមនៅបែលហ្ស៊ិក និងប្រទេសអឺរ៉ុបមួយចំនួន

នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អង្គការសហប្រជាជាតិ និងយន្តការសហប្រតិបត្តិការផ្សេងៗទៀត។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh។ (រូបថត៖ baochinhphu.vn)  

ជំនួបទាំងពីរនេះបានធ្វើឡើងនាយប់ថ្ងៃទី១៣ ខែធ្នូ នៅក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh នាយករដ្ឋមន្ត្រីទាំងពីររូបបានស្វាគមន៍ចំពោះការដែលប្រទេសទាំងពីរបានអនុវត្តបានល្អ និងបង្ហើយប្រគល់គម្រោងសំខាន់ៗចំនួន ៤ ដោយបន្តចាប់ផ្តើមគម្រោងថ្មីចំនួន ៣; ជឿជាក់ថា គម្រោងទាំងនេះនឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព រួមចំណែកលើកកម្ពស់ការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អង្គការសហប្រជាជាតិ និងយន្តការសហប្រតិបត្តិការផ្សេងៗទៀត។ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការជួយឡាវទទួលជោគជ័យនូវការទទួលខុសត្រូវអន្តរជាតិ រួមទាំងការរៀបចំប្រកបដោយជោគជ័យនៃកិច្ចប្រជុំកំពូល Ayeyarwady - Chao Phraya - Mekong (ACMECS) លើកទី ១០ ក្នុងឆ្នាំ ២០២៣ និងជាប្រធានអាស៊ានក្នុងឆ្នាំ ២០២៤។

ក្នុងជំនួបជាមួយតំណាងសហគមន៍វៀតណាមនៅព្រះរាជាណាចក្របែលហ្ស៊ិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកយ៉ាងសំខាន់របស់សហគមន៍វៀតណាមនៅបែលហ្ស៊ិក និងអឺរ៉ុបក្នុងការកសាង និងការពារមាតុភូមិ ក៏ដូចជា ទំនាក់ទំនងរវាងវៀតណាម-បែលហ្សិក និងវៀតណាម-សហភាពអឺរ៉ុប។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យស្ថានទូត និងស្ថាប័នតំណាង បន្តយកចិត្តទុកដាក់ ចំពោះជីវភាពខាងស្មារតី និងសម្ភារៈរបស់ប្រជាជន និងមានសកម្មភាពជាច្រើនដើម្បីរក្សាវប្បធម៌វៀតណាមនៅបែលហ្ស៊ិក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមខិតខំឱ្យមានបច្ចេកវិទ្យាជីវៈសាស្ត្រឈានមុខគេនៅអាស៊ី

វៀតណាមខិតខំឱ្យមានបច្ចេកវិទ្យាជីវៈសាស្ត្រឈានមុខគេនៅអាស៊ី

តាងនាមឱ្យការិយាល័យនយោបាយ អគ្គលេខាបក្សលោក Nguyen Phu Trong បានចុះហត្ថលេខា និងប្រកាសឱ្យប្រើសេចក្តីសម្រេចចិត្តលេខ ៣៦ ចុះថ្ងៃទី ៣០ ខែមករា ស្តីពីការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាជីវសាស្ត្រ ដើម្បីបម្រើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសក្នុងស្ថានភាពថ្មី។

Top