• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយអគ្គលេខាធិការអង្គការសហ ប្រជាជាតិ លោក Antonio Guterres

នារសៀលថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួប សន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres។ (រូបថត៖ VNA)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមកំពុងសម្រប សម្រួលយ៉ាងសកម្មជាមួយអង្គការនានាក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ ដើម្បី អនុវត្តន៍សកម្មភាពសហប្រតិបត្តិការជាច្រើន ជាពិសេសលើការធានាសន្តិសុខអន្តរ ជាតិ ការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅចំណុចក្ដៅ គគុកជាច្រើន ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការផ្លាស់ប្ដូរថាមពល ដោយសមធម៌ ការអនុវត្តសមធម៌សង្គម ដោយមិនទុកចោលនរណាម្នាក់នៅពីក្រោយ ឡើយ។ ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បំផុតដោយបម្រែបម្រួលអាកាសធាតុ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាម សន្យាធ្វើសកម្មភាពយ៉ាងខ្លាំងក្លាឆ្ពោះទៅរកការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរថាមពល ជំរុញសមធម៌ និងយុត្តិធម៌ ហើយទន្ទឹមនឹងនោះ ប្រទេសកំពុងអភិវឌ្ឍន៍នានាចាំបាច់ ត្រូវទទួលបានការជួយឧបត្ថម្ភជាអាទិភាពខាងដើមទុន បច្ចេកវិទ្យា ការបណ្តុះបណ្តាល និងការគ្រប់គ្រង។

រីឯខ្លួនវិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាន ថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រដ៏ធំធេងរបស់វៀតណាម ចំពោះអង្គការសហប្រជាជាតិលើគ្រប់វិស័យសកម្មភាពអាទិភាព ជាពិសេសការរក្សា សន្តិភាព និងសន្តិសុខអន្តរជាតិ ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរ ភាព ការធានាសិទ្ធិមនុស្ស ... ជាពិសេសការសន្យាយ៉ាងមុតមាំក្នុងការអនុវត្ត SDGs សកម្មភាពអាកាសធាតុ និងការផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌។ លើសពីនេះ លោកអគ្គលេខាធិការ Guterres បានចែករំលែកយ៉ាងពេញលេញនូវទស្សនៈរបស់វៀត ណាមអំពីការជំរុញពហុភាគីនិយម ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការកែ ទម្រង់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដើម្បីជួយឧបត្ថម្ភបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាម​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់ និង​បង្កើន​ជំនួយ​មនុស្សធម៌​នៅ​តំបន់ហ្គាហ្សា

វៀតណាម​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់ និង​បង្កើន​ជំនួយ​មនុស្សធម៌​នៅ​តំបន់ហ្គាហ្សា

ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ១០ និងទី ១១ ខែធ្នូ (ម៉ោងនៅទីក្រុងញូវយ៉ក) មហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានបើកសម័យប្រជុំបន្ទាន់ពិសេសមួយដើម្បីពិភាក្សាអំពីជម្លោះនិងវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា។

Top