• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ កសាង Phu Quoc ទៅជាមជ្ឈមណ្ឌលសេវាកម្ម ទេសចរណ៍អេកូឡូស៊ីប្រកបដោយគុណភាពខ្ពស់

នាព្រឹកថ្ងៃទី៣១ ខែមីនានេះ នៅទីក្រុងកោះ Phu Quoc ខេត្ត Kien Giang នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីនៅសន្និសីទបូកសរុបការអនុវត្តសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីផ្ដល់សច្ចាប័នលើគម្រោងអភិវឌ្ឍន៍កោះ Phu Quoc ខេត្ត Kien Giang រហូតដល់ឆ្នាំ ២០១០ និងចក្ខុវិស័យដល់ឆ្នាំ ២០២០។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងនៅសន្និសីទ។ (រូបថត៖ VNA)

 

ថ្លែងសេចក្ដីសន្និដ្ឋានបញ្ចប់សន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ក្រោយរយៈពេល២០ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល មុខមាត់នៃ “ទីក្រុងកោះ” មានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន ដែលបង្ហាញថា ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលគឺ ត្រឹមត្រូវនិងសមស្របនឹងស្ថានភាពអភិវឌ្ឍន៍របស់ Phu Quoc។ ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ Phu Quoc មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ និងគ្រប់ជ្រុងជ្រោយ។ ក្នុងនោះ រចនាសម្ព័ន្ធសេដ្ឋកិច្ចបានផ្លាស់ប្តូរជាវិជ្ជមាន អត្រាកំណើនសម្រេចបាន ១៩,៦% ក្នុងមួយឆ្នាំ។ ស្រុកកោះ Phu Quoc បានក្លាយជាទីក្រុងថ្នាក់ទី ២ ចំណុះខេត្ត Kien Giang ចាប់ពីឆ្នាំ ២០២០ ហើយកំពុងខិតខំប្រឹងប្រែងបំពេញលក្ខខណ្ឌស្តង់ដារនានាដើម្បីក្លាយទៅជាទីក្រុងថ្នាក់ទី ១ នៅឆ្នាំ ២០២៥។

ដើម្បីឲ្យ Phu Quoc មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យប្តេជ្ញាចិត្តកសាង Phu Quoc ទៅជាមជ្ឈមណ្ឌលសេវាកម្ម ទេសចរណ៍អេកូឡូស៊ីប្រកបដោយគុណភាពខ្ពស់ ជាមជ្ឈមណ្ឌលទេសចរណ៍សមុទ្រ និងទីកន្លែងដែលគួរឲ្យចង់រស់នៅ ជាកោះលំដាប់តំបន់ និងអន្តរជាតិ ដែលតភ្ជាប់ជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ចធំៗក្នុងតំបន់ និងពិភពលោក។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្ដោតសំខាន់លើការការពារបរិស្ថាន ជាពិសេសការពារព្រៃឈើ បរិស្ថានអេកូឡូស៊ីសមុទ្រ ក្នុងនោះបង្កើនការគ្រប់គ្រងដីធ្លី ធនធាន និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ; ការពារបរិស្ថានយ៉ាងតឹងរឹង; អភិរក្សជីវៈចម្រុះ ការពារប្រភេទសត្វកម្រ និងស្តារប្រព័ន្ធអេកូឡូស៊ីព្រៃឈើសម្រាប់ឧទ្យានជាតិ Phu Quoc ឡើងវិញ។ លើសពីនេះ Phu Quoc ត្រូវជំរុញខ្លាំងនូវកំណែទម្រង់រដ្ឋបាល កែលម្អបរិយាកាសវិនិយោគ អាជីវកម្ម ព្រមទាំងលើកកំពស់សមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top