ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ កសាងប្រព័ន្ធផ្សព្វផ្សាយ សារព័ត៌មាន ប្រកបដោយលក្ខណៈវិជ្ជាជីវៈ មនុស្សាស្ត្រនិងទំនើប
អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន សង្កត់ធ្ងន់ថា៖ ដើម្បីឲ្យសារព័ត៌មានវៀតណាមពិតជាសារព័ត៌មានបដិវត្តន៍ វិជ្ជាជីវៈ មនុស្សសាស្ត្រ និងទំនើប នាពេលខាងមុខ សមាគមអ្នកកាសែតត្រូវជំរុញខ្លាំងនូវ សកម្មភាពប្រមូលផ្តុំកម្លាំង កសាងជួរអ្នកសារព័ត៌មាន ផ្តោតលើការបំប៉ន់អត្តចរិត នយោបាយ សតិអារម្មណ៍ ហាត់ពត់លត់ដំឫទ្ធានុភាព លើកកំពស់សមត្ថភាព និងកម្រិតវិជ្ជាជីវៈ។ កសាងនិងអភិវឌ្ឍន៍ក្រុមអ្នកសារព័ត៌មានដោយមានភាពរស៊ើប ខាងនយោបាយ ភាពឈ្លាសវៃចំពោះសេដ្ឋកិច្ច ភាពស៊ីជម្រៅចំពោះវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងមនុស្សសាស្ត្រ។ ទន្ទឹមនឹងនោះ បង្កើតបរិយាកាសវប្បធម៌ក្នុងសកម្មភាពសារ ព័ត៌មាន; ជំរុញតម្លៃមនុស្សសាស្ត្រក្នុងសកម្មភាពសារព័ត៌មាន; ការពារផលប្រយោជន៍ ស្របច្បាប់របស់សមាជិកនៅពេលបំពេញភារកិច្ច ចាត់ការយ៉ាងម៉ឺងម៉ាត់លើអំពើ រំលោភបំពាន ជាពិសេសការឆ្លៀតយកសារព័ត៌មាន ដើម្បីដើរផ្ទុយទៅនឹងគោលដៅ ឧត្តមគតិរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសមាគមអ្នកកាសែតបន្តអនុវត្តន៍ឲ្យមាន ប្រសិទ្ធភាពនូវគោលដៅកសាងប្រព័ន្ធផ្សព្វផ្សាយ សារព័ត៌មានប្រកបដោយលក្ខណៈ វិជ្ជាជីវៈ មនុស្សសាស្ត្រ និងទំនើប ស្របតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ស លើកទី១៣។ សារព័ត៌មានត្រូវតែរួមដំណើរជាមួយប្រជាជាតិ បំពេញឲ្យកាន់តែប្រសើរ ឡើងនូវមុខងារតម្រង់ទិសសតិអារម្មណ៍ ជាអាវុធដ៏មុតស្រួចដើម្បីការពារមូលដ្ឋាន សតិអារម្មណ៍របស់បក្ស ការពារផលប្រយោជន៍ជាតិ និងប្រជាជាតិ៕