ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ «ត្រូវផ្លាស់ប្តូរយ៉ាងខ្លាំងពីផ្នត់គំនិតកៀគរទៅជាអភិបាលកិច្ច ធនធានជាតិ»
នាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ប្រធានគណៈកម្មាធិការដឹកនាំគម្រោងតាក់តែងសេចក្តីសម្រេចចិត្តថ្មីរបស់ការិយាល័យនយោបាយ ដើម្បីជំនួសឲ្យសេចក្តីសម្រេចចិត្តលេខ ៣៩-NQ/TW (ចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩) ស្តីពីការពង្រីកធនធានសេដ្ឋកិច្ច បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង ដើម្បីឯកភាពលើផែនការអនុវត្តន៍ និងខ្លឹមសារសំខាន់ៗនៃគម្រោង។ នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងពីផ្នត់គំនិតកៀរគរទៅជាផ្នត់គំនិតអភិបាលកិច្ចធនធានជាតិ ដោយចាត់ទុក ស្ថាប័នជា «របកគំហើញនៃរបកគំហើញ» ដើម្បីសម្រេចបានគោលដៅកំណើនពីរខ្ទង់។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា៖
“យើងត្រូវតែកៀគរ និងប្រើប្រាស់ធនធានហិរញ្ញវត្ថុយ៉ាងធំធេងណាស់ ប៉ុន្តែតើយើងអាចកៀគរនិងប្រើប្រាស់វាប្រកបដោយប្រសិទ្ធភាពដោយរបៀបណា? ត្រូវតែពង្រីកធនធានផ្សេងទៀតដូចជា ស្ថាប័ន ធនធានមនុស្ស ធនធានធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ វប្បធម៌ ប្រវត្តិសាស្ត្រ ទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រជាតិ ម៉ាកយីហោជាតិ សហគ្រាស ផលិតផលវៀតណាម និងលំហអភិវឌ្ឍន៍ថ្មីៗ…ដើម្បីសម្រេចបាននូវកំណើនយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព យើងមិនអាចពឹងផ្អែកតែលើកម្លាំងចលករបែបប្រពៃណីប៉ុណ្ណោះទេ ថែមទាំងត្រូវចាត់វិធានការយ៉ាងខ្លាំងក្លាដើម្បីផ្លាស់ប្ដូរថ្មីគំរូអភិវឌ្ឍន៍ដោយផ្អែកលើការអនុវត្តសមិទ្ធផល ផលិតផលនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីលើកកំពស់គុណភាពនៃអភិបាលកិច្ច ប្រសិទ្ធភាព និងសមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច»។
ទាក់ទងនឹងវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា បញ្ហានេះត្រូវតែដោះស្រាយឱ្យបានទូលំទូលាយលើទិដ្ឋភាពជាច្រើន ដើម្បីបង្កើនសមត្ថភាពអភិបាលកិច្ចជាតិ៖
«យើងបាននាំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅក្នុងក្រសួង ផ្នែក និងមូលដ្ឋានមួយចំនួន។ ឥឡូវនេះ ការអនុវត្តតម្រូវឱ្យមានបច្ចេកវិទ្យា និងផលិតផល ហើយបន្ទាប់មកធ្វើពាណិជ្ជកម្មដើម្បីបម្រើដល់ផ្នែក និងវិស័យនានាដែលក្រសួងកំពុងទទួលបន្ទុក។ គោលដៅចុងក្រោយគឺដើម្បីកែលម្អសមត្ថភាពអភិបាលកិច្ចរបស់រដ្ឋាភិបាល និងក្រសួងនានា ព្រមទាំងកែលម្អផលិតកម្ម គុណភាព កាត់បន្ថយថ្លៃដើមសម្រាប់សហគ្រាស ដែលនឹងនាំឱ្យកម្លាំងប្រកួតប្រជែងនៃសេដ្ឋកិច្ចកើនឡើងដែរ»៕





