លោកនាយករដ្ឋមន្ត្រីមានបំណងថា ភាគីទាំងពីរមានគម្រោងសហប្រតិបត្តិការជាក់លាក់ ជាពិសេសលើវិស័យ៖ សន្តិសុខតាមអ៊ីនធឺណិត ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ និងឯកទេស; ស្នើឱ្យកាតាផ្តល់ប្រាក់កម្ចីអនុគ្រោះ ផ្ទេរបច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វៀតណាមក្នុងវិស័យនេះ។
រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានកាតា បានឲ្យដឹងថា៖ កាតាត្រៀមខ្លួនជាស្រេច ផ្ដល់ឱកាសសម្រាប់សហគ្រាសវៀតណាមមកបណ្តាក់ទុននិងធ្វើអាជីវកម្មនៅកាតា ហើយមានបំណងចង់ឲ្យវៀតណាមបើកមជ្ឈមណ្ឌលអាជីវកម្មបច្ចេកវិទ្យានៅកាតាដើម្បីផលិតចេញនូវផលិតផលនិងសេវាកម្ម មិនត្រឹមតែសម្រាប់កាតាប៉ុណ្ណោះទេ ថែមទាំងតំបន់ទាំងមូលទៀតផង។ លោករដ្ឋមន្រ្តីបាននិយាយថា កាតានឹងបង្កើតក្រុមការងារដើម្បីតភ្ជាប់ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យនេះ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបជាមួយលោក Saad bin Sherida Al Kaabi រដ្ឋលេខាធិការ ទទួលបន្ទុកបញ្ហាថាមពលកាតា។ |
ក្នុងជំនួបជាមួយលោក Saad bin Sherida Al Kaabi រដ្ឋលេខាធិការ ទទួលបន្ទុកបញ្ហាថាមពលកាតា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យលោករដ្ឋលេខាធិការដឹកនាំ និងក្រុមហ៊ុន QatarEnergy បង្កើនការវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការប្រេង ឧស្ម័ន និងថាមពលជាមួយដៃគូវៀតណាម ជាពិសេសជាមួយសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម ដើម្បីបង្កើនស្វ័យភាពរបស់វៀតណាមក្នុងវិស័យផលិតឧស្ម័នអគ្គិសនី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងរុករក ធ្វើអាជីវកម្ម និងកែច្នៃប្រេងឧស្ម័ន វាយោអគ្គីសនីនៅនាយសមុទ្រ ថាមពលពន្លឺព្រះអាទិត្យ និងអ៊ីដ្រូសែន ជាដើម។
រីឯខ្លួនវិញ លោករដ្ឋលេខាធិការ Saad bin Sherida Al Kaabi បានវាយតម្លៃថាវៀតណាមគ្រោងនឹងបន្តសម្រេចបាននូវអត្រាកំណើនខ្ពស់បំផុតនៅអាស៊ី ដែលធ្វើឲ្យតម្រូវការថាមពលកាន់តែកើនឡើងផងដែរ។ ហេតុដូច្នេះ លោករដ្ឋលេខាធិការបានសម្តែងការគាំទ្រចំពោះការចរចា និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យថាមពលនិងឧស្ម័ន៕