ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបមន្ត្រីនៃបណ្ដាក្រសួង ផ្នែករបស់កាតា

នារសៀលថ្ងៃថ្ងៃទី ៣១ ខែតុលា នៅទីក្រុង ដូហា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន កាតា លោក Mohammed bin Ali bin Mohammed Al Mannai។
  នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន កាតា លោក Mohammed bin Ali bin Mohammed Al Mannai។  

លោកនាយករដ្ឋមន្ត្រីមានបំណងថា ភាគីទាំងពីរមានគម្រោងសហប្រតិបត្តិការជាក់លាក់ ជាពិសេសលើវិស័យ៖ សន្តិសុខតាមអ៊ីនធឺណិត ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ និងឯកទេស; ស្នើឱ្យកាតាផ្តល់ប្រាក់កម្ចីអនុគ្រោះ ផ្ទេរបច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វៀតណាមក្នុងវិស័យនេះ។

រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានកាតា បានឲ្យដឹងថា៖ កាតាត្រៀមខ្លួនជាស្រេច ផ្ដល់ឱកាសសម្រាប់សហគ្រាសវៀតណាមមកបណ្តាក់ទុននិងធ្វើអាជីវកម្មនៅកាតា ហើយមានបំណងចង់ឲ្យវៀតណាមបើកមជ្ឈមណ្ឌលអាជីវកម្មបច្ចេកវិទ្យានៅកាតាដើម្បីផលិតចេញនូវផលិតផលនិងសេវាកម្ម មិនត្រឹមតែសម្រាប់កាតាប៉ុណ្ណោះទេ ថែមទាំងតំបន់ទាំងមូលទៀតផង។ លោករដ្ឋមន្រ្តីបាននិយាយថា កាតានឹងបង្កើតក្រុមការងារដើម្បីតភ្ជាប់ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យនេះ។

  លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបជាមួយលោក Saad bin Sherida Al Kaabi រដ្ឋលេខាធិការ ទទួលបន្ទុកបញ្ហាថាមពលកាតា។  

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបជាមួយលោក Saad bin Sherida Al Kaabi រដ្ឋលេខាធិការ ទទួលបន្ទុកបញ្ហាថាមពលកាតា។

ក្នុងជំនួបជាមួយលោក Saad bin Sherida Al Kaabi រដ្ឋលេខាធិការ ទទួលបន្ទុកបញ្ហាថាមពលកាតា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យលោករដ្ឋលេខាធិការដឹកនាំ និងក្រុមហ៊ុន QatarEnergy បង្កើនការវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការប្រេង ឧស្ម័ន និងថាមពលជាមួយដៃគូវៀតណាម ជាពិសេសជាមួយសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម ដើម្បីបង្កើនស្វ័យភាពរបស់វៀតណាមក្នុងវិស័យផលិតឧស្ម័នអគ្គិសនី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងរុករក ធ្វើអាជីវកម្ម និងកែច្នៃប្រេងឧស្ម័ន វាយោអគ្គីសនីនៅនាយសមុទ្រ ថាមពលពន្លឺព្រះអាទិត្យ និងអ៊ីដ្រូសែន ជាដើម។

រីឯខ្លួនវិញ លោករដ្ឋលេខាធិការ Saad bin Sherida Al Kaabi បានវាយតម្លៃថាវៀតណាមគ្រោងនឹងបន្តសម្រេចបាននូវអត្រាកំណើនខ្ពស់បំផុតនៅអាស៊ី ដែលធ្វើឲ្យតម្រូវការថាមពលកាន់តែកើនឡើងផងដែរ។ ហេតុដូច្នេះ លោករដ្ឋលេខាធិការបានសម្តែងការគាំទ្រចំពោះការចរចា និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាមួយ​វៀតណាមលើវិស័យថាមពលនិងឧស្ម័ន៕


top