• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ - ធូយៅម៉ុត - ឆនថាញ់

នាព្រឹកថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅខេត្ត បិញ យឿង នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿន លឿន ទីក្រុងហូជីមិញ - ធូយៅម៉ុត - ឆនថាញ់ កំណាត់ផ្លូវដែលឆ្លងកាត់ខេត្ត បិញយឿង។
លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ - ធូយៅម៉ុត - ឆនថាញ់ (រូបថត៖ TTXVN)

គម្រោងផ្លូវល្បឿនលឿនទីក្រុងហូជីមិញ - ធូយៅម៉ុត - ឆនថាញ់ ឆ្លងកាត់ខេត្ត បិញ យឿងមានប្រវែងជាង ៥២ គីឡូម៉ែត្រ គ្រោងនឹងមានទំហំផ្លូវល្បឿនលឿនចំនួន ៦ ខ្សែ ជាមួយនឹងល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះគឺជាផ្លូវល្បឿនលឿនដំបូងគេដែលតភ្ជាប់ទីក្រុងហូជីមិញជាមួយខេត្ត បិញ យឿង, បិញ ភឿក ហើយបន្តភ្ជាប់ជាមួយផ្លូវល្បឿនលឿនយ៉ាងៀ- ជនថាញ់ ដើម្បីភ្ជាប់ទៅកាន់តំបន់ Tay Nguyen។ គម្រោងនេះរួមចំណែកដល់ការសម្រេចគោលដៅផ្លូវល្បឿនលឿនប្រវែង ៥.០០០ គីឡូម៉ែត្រ ដែលបក្ស និងរដ្ឋាភិបាលបានដាក់ចេញសម្រាប់ដំណាក់កាល ២០២១-២០៣០។

អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈកម្មាធិការប្រជាជនខេត្ត បិញ យឿង បន្តយកចិត្តទុកដាក់ដឹកនាំវិនិយោគិន ទីប្រឹក្សាត្រួតពិនិត្យ និងអ្នកម៉ៅការ ឲ្យលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់បំផុត និងអនុវត្តគម្រោងនានា ដើម្បីធានាបាននូវវឌ្ឍនភាព គុណភាព សុវត្ថិភាព បច្ចេកទេស សោភ័ណភាព អនាម័យបរិស្ថាន។ លោកនាយករដ្ឋមន្ត្រីបានស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងមជ្ឈឹមនិងមូលដ្ឋាន  តាម ដានឱ្យបានដិតដល់នូវគម្រោងនេះ មានការតាំងចិត្តក្នុងប្រតិបត្តិការ គ្រប់គ្រងគុណភាពនិងវឌ្ឍនភាព និងលុបបំបាត់ការលំបាក និងឧបសគ្គក្នុងដំណើរការអនុវត្តគម្រោង។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីក៏បានធ្វើជាសាក្សីសម្រាប់ខេត្ត បិញយឿង ប្រគល់សេចក្តីសម្រេចចិត្តវិនិយោគសាងសង់គម្រោងលំនៅឋាន សង្គមចំនួន ៧គម្រោង ដែលមានដើមទុនសរុបជិត ៨.៥០០ ពាន់ លានដុង (ជិត ៣៤០ លានដុល្លារអាមេរិក) គ្រោងនឹងនាំមកនូវផ្ទះល្វែងចំនួន ៩.០០០ខ្នង ធ្វើជាដំបូលកក់ក្តៅសម្រាប់កម្មករ ប្រជាជនដែលមានប្រាក់ចំណូលទាប; ផ្តល់អាជ្ញាប័ណ្ណវិនិយោគដល់គម្រោងវិនិយោគបរទេសចំនួន ៨ (រួមទាំងគម្រោងដែលមានអាជ្ញាប័ណ្ណថ្មី និងគម្រោង កែសម្រួល) ដែលមានទុនវិនិយោគសរុបជាង ១,២ ពាន់លានដុល្លារអាមេរិក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top