• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់បណ្ដុំទេសចរណ៍សម្រាកលំហែកាយ និងកម្សាន្តសមុទ្រ Hon Thom ខេត្ត Kien Giang

ស្ថិតនៅលើកោះ Hon Thom ដែលជាកោះធំជាងគេនៅប្រជុំកោះ An Thoi (Phu Quoc) បណ្ដុំទេសចរណ៍សម្រាកលំហែកាយនិងកម្សាន្តសមុទ្រ Hon Thom មានផ្ទៃដី ៣១០ ហិកតា វិនិយោគដោយ Sun Group។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់បណ្ដុំទេសចរណ៍សម្រាកលំហែកាយនិងកម្សាន្តសមុទ្រ Hon Thom ទីក្រុង Phu Quoc ខេត្ត Kien Giang។ រូបថត៖ VNA

នារសៀលថ្ងៃទី៣០ មីនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់បណ្ដុំទេសចរណ៍សម្រាកលំហែកាយនិងកម្សាន្តសមុទ្រ Hon Thom ទីក្រុង Phu Quoc ខេត្ត Kien Giang។ ស្ថិតនៅលើកោះ Hon Thom ដែលជាកោះធំជាងគេនៅប្រជុំកោះ An Thoi (Phu Quoc) បណ្ដុំទេសចរណ៍សម្រាកលំហែកាយនិងកម្សាន្តសមុទ្រ Hon Thom មានផ្ទៃដី ៣១០ ហិកតា វិនិយោគដោយ Sun Group។

អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា រដ្ឋាភិបាល និងក្រសួង ស្ថាប័ននានា ជានិច្ចកាលរួមដំណើរជាមួយ Phu Quoc និង Kien Giang ដើម្បីសម្រេចឲ្យបានគោលដៅដែលរដ្ឋបានដាក់ចេញនោះ គឺកសាង និងអភិវឌ្ឍន៍ Phu Quoc បៃតង ស្អាត សុវត្ថិភាព ទំនើប និងអារិយ្យធម៌ ប្រជាជនមានជីវភាពធូរធារ និងសុភមង្គល។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអាជ្ញាធរ កងទ័ព និងប្រជាជននៃទីក្រុង Phu Quoc និងខេត្ត Kien Giang រួមដំណើរជាមួយសហគ្រាស រួមទាំង Sun Group ក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ដោយពឹងផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងសហគ្រិនភាពដើម្បីកោះខ្សែជួរមុខ Phu Quoc មានសេដ្ឋកិច្ចរីកចម្រើន ធានាការពារជាតិ សន្តិសុខ និងការពារបរិស្ថានអេកូឡូស៊ី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

យោងតាមក្រសួងហិរញ្ញវត្ថុ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៦ ចំណូលថវិការដ្ឋសម្រេចបាន ៩៦,៤% នៃការប៉ាន់ប្រមាណ។ មូលដ្ឋានជាច្រើនបានសម្រេចការប៉ាន់ប្រមាណចំណូលថវិកាពេញមួយឆ្នាំរួចរាល់ ចាប់​តាំងពី​ដំណាច់ខែតុលា។ ក្នុងនោះ ចំណូលពីអចលនទ្រព្យ ជាពិសេសពន្ធប្រើប្រាស់ដីធ្លី បានរួមចំណែកយ៉ាងសំខាន់ ដោយនៅតំបន់ខ្លះ​រួមចំណែកលើសពី ៣៧% នៃចំណូលថវិកាសរុប។

Top