• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីស្នើឲ្យទូរទស្សន៍វៀតណាមលើកកំពស់ម៉ាកយីហោ

លោកនាយករដ្ឋមន្ត្រីបានប្រគល់គ្រឿងឥស្សរិយយសការងារថ្នាក់ទីមួយដល់ទូរទស្សន៍វៀតណាម ដោយទទួលស្គាល់សមិទ្ធផលលេចធ្លោរបស់ VTV ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញទៅទស្សនាហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ទូរទស្សន៍វៀតណាម។ (រូបថត៖ Lai Hoa/VOV)

នារសៀលថ្ងៃទី ១០ ខែមករា អញ្ជើញចូលរួមក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០២៥ និងអនុវត្តន៍ភារកិច្ចសម្រាប់ឆ្នាំ ២០២៦ របស់ទូរទស្សន៍វៀតណាម (VTV) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសរសើរ VTV ដែលបានសម្រេចជាស្ថាពរនូវភារកិច្ចចំនួន ៨ ដែលត្រូវបានប្រគល់ក្នុងឆ្នាំ២០២៥ ដោយរៀបចំដោយជោគជ័យនូវកម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់ជាច្រើន; កម្មវិធីប្រគុំតន្ត្រីធំៗ និងកម្មវិធីសិល្បៈនានា។ សម្រាប់ភារកិច្ចក្នុងឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖

“VTV ចាំបាច់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការកសាងម៉ាកយីហោរបស់ខ្លួន។ ដើម្បីកសាងម៉ាកយីហោ ត្រូវតែលឿន ទាន់ពេលវេលា និងធ្វើឌីជីថលូបនីយកម្ម។ ខ្ញុំស្នើឱ្យកំណត់យ៉ាងច្បាស់លាស់នូវភារកិច្ចនយោបាយដ៏សំខាន់របស់ VTV នោះគឺពង្រឹងតួនាទី ជាភ្នាក់ងារសារព័ត៌មានឈានមុខគេ ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាពនៃព័ត៌មាន និងការតំរង់ទិសមនោគមវិជ្ជា។ ដោយផ្អែកលើមូលដ្ឋាននោះ កសាង VTV ឲ្យមានម៉ាកយីហោលេចធ្លោក្នុងតំបន់”។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានប្រគល់គ្រឿងឥស្សរិយយសការងារថ្នាក់ទីមួយដល់ទូរទស្សន៍វៀតណាម ដោយទទួលស្គាល់សមិទ្ធផលលេចធ្លោរបស់ VTV ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ធនាគារសិង្ហបុរីតំឡើងការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមសម្រាប់ឆ្នាំ ២០២៦

ធនាគារសិង្ហបុរីតំឡើងការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមសម្រាប់ឆ្នាំ ២០២៦

នាពេលថ្មីៗនេះ ធនាគារ UOB នៃប្រទេសសិង្ហបុរីបានចេញផ្សាយរបាយការណ៍យស្តីពីយថាទស្សន៍សេដ្ឋកិច្ចវៀតណាមដោយតំឡើងការព្យាករណ៍សម្រាប់កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមក្នុងឆ្នាំ ២០២៦ ឡើង ៧.៥% ប្រៀនឹង ៧% ពីមុន។

Top