• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh អញ្ជើញចូលរួមសម័យពិភាក្សារួមជាន់ខ្ពស់នីតិកាលទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ

វៀតណាមបន្តអនុវត្តន៍គោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ ពិពិធកម្មពហុភាគី បន្តធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ។
ទិដ្ឋភាពទូទៅនៃសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ។ រូបថត៖ TTXVN

នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចាកចេញពីទីក្រុងហាណូយ អញ្ជើញចូលរួមសម័យពិភាក្សារួមជាន់ខ្ពស់នីតិកាលទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក និងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែកញ្ញា។

សម័យពិភាក្សារួមជាន់ខ្ពស់នីតិកាលទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិបានប្រព្រឹត្តទៅក្រោមប្រធានបទ "ការកសាងទំនុកចិត្តឡើងវិញ និងការលើកកម្ពស់សាមគ្គីភាពសកល៖ ការពង្រឹងសកម្មភាពលើរបៀបវារៈឆ្នាំ ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្ពោះទៅរកសន្តិភាព វិបុលភាព វឌ្ឍនភាព និងនិរន្តរភាពសម្រាប់មនុស្សគ្រប់រូប"។ ចូលរួមសម័យពិភាក្សារួមជាន់ខ្ពស់នីតិកាលទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិវៀតណាមបន្តអនុវត្តន៍គោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ ពិពិធកម្មពហុភាគី បន្តធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ។

ក្នុងដំណើរទស្សនកិច្ចការងារនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក សំដៅធ្វើឱ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិកកាន់តែស៊ីជម្រៅ និងបញ្ជាក់អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ដែលទើបមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលថ្មីៗនេះ និងអនុវត្តន៍កិច្ចព្រមព្រៀង និងការប្តេជ្ញាចិត្តរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកំពស់ទំនាក់ទំនងវៀតណាម - អាមេរិកទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top