• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីចូលរួមសន្និសីទលើកតម្កើង «ប្រជាពលរដ្ឋឆ្នើមនៃរដ្ឋធានី» ឆ្នាំ២០២៤

នាព្រឹកថ្ងៃទី ៨ តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ប្រធានក្រុមប្រឹក្សាមជ្ឈិមទទួលបន្ទុកកិច្ចការប្រឡងប្រណាំង និងកោតសរសើរ បានចូលរួមសន្និសីទលើកតម្កើងគំរូមនុស្សល្អ អំពើល្អ និងលើកតម្កើងពលរដ្ឋឆ្នើម របស់រដ្ឋធានី ឆ្នាំ ២០២៤។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ថ្លែងនៅសន្និសីទ។ (រូបថត៖ VNA

ថ្លែងមតិនៅពិធីនេះ លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ និងកោតសរសើរចំពោះចលនាប្រឡងប្រណាំង “មនុស្សល្អ អំពើល្អ” របស់ទីក្រុងហាណូយ។ លោក នាយករដ្ឋមន្ត្រីបានស្នើថា ក្នុងបរិបទដែលវៀតណាមកំពុងនៅចំពោះមុខកាលានុវត្តភាព គុណសម្បត្តិ ការលំបាក និងបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា ហើយឈានចូលក្នុង យុគសម័យស្ទុះឈានទៅមុខនោះ រដ្ឋធានីហាណូយត្រូវបន្តពង្រីកប្រពៃណីដ៏រុងរឿង របស់ខ្លួន ដោយទាញយកសក្តានុពល និងគុណសម្បត្តិប្រកបដោយប្រសិទ្ធភាព ឆ្លៀតយកឱកាស និងកាលានុវត្តភាព កៀរគរបាននូវប្រភពធនធានចម្រុះ។ ជាពិសេស កៀរគរ បំផុសជំនឿជាក់ ការស្រុះចិត្តគំនិត និងការឯកភាពគ្នារបស់កម្មាភិបាល និងប្រជាពលរដ្ឋដើម្បីរួមគ្នាបម្រើបុព្វហេតុកសាង និងអភិវឌ្ឍន៍រដ្ឋធានី “វប្បធម៌-អរិយ្យធម៌-ទំនើប”។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ច្បាស់ថា រដ្ឋធានីក៏ត្រូវកៀរគរកម្លាំងចម្រុះ ទាញយកសក្តានុពលនិងគុណសម្បត្តិប្រកបដោយប្រសិទ្ធភាព រួមផ្សំជាមួយធនធានជាតិ និងអន្តរជាតិ ដើម្បីបន្តកសាងនិងអភិវឌ្ឍន៍រដ្ឋធានី ហើយទន្ទឹមនឹងនោះ បង្កើតកម្លាំង ចលករសម្រាប់តំបន់រដ្ឋធានី តំបន់ដីសណ្ដទន្លេក្រហម តំបន់សេដ្ឋកិច្ចសំខាន់ភាគខាង ជើងនិងប្រទេសទាំងមូល; មានសមត្ថភាពប្រកួតប្រជែងខ្ពស់ជាមួយតំបន់ និងពិភព លោក ស្មើនឹងរដ្ឋធានីនៃប្រទេសអភិវឌ្ឍន៍នានាក្នុងតំបន់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top