• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកំពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយបណ្តាប្រទេស EU ឡើងកំពស់ថ្មី

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh កំពុងបំពេញទស្សនកិច្ចការងារចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ធ្នូ នៅប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ចំនួន ៣ គឺ ប្រទេសលុចសំបួ ព្រះរាជាណាចក្រហូឡង់ និងព្រះរាជាណាចក្របែលហ្សិក។
  ជំនួបសន្ទនារវាងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte។ រូបថត៖ VOV  
  ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅប្រទេសបែលហ្សិក។ រូបថត៖ VOV  

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសទាំង ៣ នេះ មិនត្រឹមតែសម្រេចបានការជឿទុកចិត្តខាងនយោបាយខ្ពស់ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវលទ្ធផលជាច្រើនទៀតផង ជាក់ស្ដែងគឺការសន្យាសហប្រតិបត្តិការលើវិស័យនានាដែលភាគីទាំងពីរមានប្រៀបខ្លាំង និងតម្រូវការ ព្រមទាំងបំពេញគ្នាទៅមក ដើម្បីអភិវឌ្ឍន៍ផងដែរ។

ជំរុញកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុ

ក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសលុចសំបួ (ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែធ្នូ) ចំណុចសំខាន់គឺការជំរុញកិច្ចសហប្រតិបត្តិការអំពីការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ។ លុចសំបួ មានបទពិសោធន៍ជាច្រើនលើវិស័យហិរញ្ញវត្ថុ ខណៈពេលដែលវៀតណាមមានតម្រូវការយ៉ាងខ្លាំងក្នុងការទាក់ទាញធនធានហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានឯកភាពគ្នាជំរុញការបង្កើតក្របខណ្ឌទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រស្តីពីហិរញ្ញវត្ថុបៃតង ដើម្បីទាញយកប្រៀបខ្លាំងរបស់លុចសំបួអំពីប្រភពទុនវិនិយោគ ជាពិសេសគឺហិរញ្ញវត្ថុបៃតង ដើម្បីជួយឧបត្ថម្ភវៀតណាមអនុវត្តន៍យុទ្ធសាស្ត្រជាតិស្ដីពីកំណើនបៃតង និងការខិតខំប្រឹងប្រែងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក្នុងនោះមានការអនុវត្តការប្តេជ្ញាចិត្តដែលបាននាំចេញក្នុងសន្និសីទ COP ២៦ (ក្នុងឆ្នាំ ២០២១)។ លោកនាយករដ្ឋមន្ត្រីលុចសំបួបានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA) គឺជាកម្លាំងចលករដ៏សំខាន់ជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងភាគីទាំងពីរ ព្រមទាំងគាំទ្រ EU អនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគវៀតណាម - អឺរ៉ុប (EVIPA) ឲ្យបានឆាប់ៗ; ត្រៀមខ្លួនជាស្រេចជំរុញកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភវៀតណាមលើវិស័យសេដ្ឋកិច្ចវិលជុំ ធនាគារ មូលបត្រ ហិរញ្ញវត្ថុ អាកាសធាតុ និងជាពិសេសគឺជំរុញកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុបៃតង ដែលជាវិស័យមានប្រៀបខ្លាំងរបស់លុចសំបួ ឲ្យក្លាយទៅជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍ កសិកម្មប្រកបដោយនិរន្តរភាព

ជាមួយប្រទេសហូឡង់ ដោយឆ្លងកាត់រយៈពេលប្រមាណ ៥០ ឆ្នាំ ប្រទេសទាំងពីរបានកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ។ ទំនាក់ទំនងរវាងវៀតណាម - ហូឡង់ត្រូវបានវាយតម្លៃថាជាគំរូនៃទំនាក់ទំនងប្រកបដោយភាពស្វាហាប់ និងប្រកបដោយប្រសិទ្ធភាព អភិវឌ្ឍយ៉ាងល្អលើគ្រប់វិស័យ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រស្ដីពីការបន្ស៉ាំជាមួយនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងទឹក (ខែតុលា ឆ្នាំ ២០១០) ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រស្ដីពីកសិកម្មប្រកបដោយចីរភាព និងសន្តិសុខស្បៀងអាហារ (ខែមិថុនា ឆ្នាំ ២០១៤)។ ទាំងនេះគឺជាវិស័យដែលហូឡង់មានប្រៀបខ្លាំង ហើយវៀតណាមមានចំណុចស្រដៀងគ្នាជាច្រើនដែលអាចទាញយកផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការ និងជំនួយរបស់ហូឡង់។

ក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte ឬក្នុងជំនួបជាមួយថ្នាក់ដឹកនាំហូឡង់ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh សុទ្ធតែទទួលបានការឯកភាពគ្នាធ្វើឲ្យស៊ីជម្រៅថែមទៀតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគឺលើវិស័យជាក់ស្ដែងដូចជា៖ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព។

ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារសហប្រតិបត្តិការមួយចំនួនលើវិស័យដូចជា៖ ការអភិវឌ្ឍការប្រើប្រាស់ជីវបច្ចេកវិទ្យា និងការជ្រើសរើសពូជរុក្ខជាតិមានតម្លៃខ្ពស់ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ  ការបណ្តុះបណ្តាល នវានុវត្តន៍ភាព និងធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាជាដើម។

វៀតណាមនិងបែលហ្ស៊ិកឯកភាពជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម វិនិយោគ និងពាណិជ្ជកម្ម

ព្រះរាជាណាចក្របែលហ្ស៊ិក គឺជាប្រទេសទីបី និងចុងក្រោយ ក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ។ បែលហ្ស៊ិក គឺជាដៃគូពាណិជ្ជកម្មធំទី ៦ របស់វៀតណាមក្នុង EU (បន្ទាប់ពីហូឡង់ អាល្លឺម៉ង់ បារាំង អ៊ីតាលី និងអូទ្រីស)។ ថ្វីត្បិតតែជាទីផ្សារតូចមួយក៏ដោយ ប៉ុន្តែទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម និងបែលហ្ស៊ិកស្ថិតក្នុងកម្រិតខ្ពស់ បើប្រៀបធៀបនឹងបណ្តាប្រទេសជាសមាចិក EU និងអឺរ៉ុបដទៃទៀត ជាពិសេសគឺការនាំចេញរបស់វៀតណាម ព្រោះថាទំនិញពីវៀតណាមត្រូវបាននាំចូលប្រទេសបែលហ្ស៊ិក ដើម្បីដឹកជញ្ជូនទៅកាន់បណ្តាប្រទេសអឺរ៉ុបខាងលិចផ្សេងទៀត។ ឈរលើមូលដ្ឋាននោះ ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងសមភាគីបែលហ្ស៊ិកលោក Alexander De Croo បានឯកភាពថា កិច្ចព្រមព្រៀង EVFTA គឺជាកម្លាំងចលករដ៏សំខាន់ជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងភាគីទាំងពីរ។ បែលហ្ស៊ិកគាំទ្រការដែលភាគីទាំងពីរអនុវត្តន៍យ៉ាងខ្លាំងក្លា ប្រកបដោយប្រសិទ្ធភាពទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើវិស័យកសិកម្ម ព្រមទាំងស្នើឱ្យបង្កើតក្រុមការងាររួមមួយដើម្បីមានគម្រោងសហប្រតិបត្តិការជាក់លាក់ក្នុងពេលឆាប់ៗនេះ។ ឯកសារកិច្ចសហប្រតិបត្តិការជាច្រើនរវាងក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគ្រាសនៃប្រទេសទាំងពីរលើវិស័យកសិកម្ម ការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្របៃតង សុវត្ថិភាពម្ហូបអាហារ ការអភិវឌ្ឍន៍កាបូនសកម្មត្រូវបានចុះហត្ថលេខាក្នុងឱកាសនេះ។

នៅឆ្នាំ២០២៣ វៀតណាមនឹងរួមជាមួយប្រទេសទាំង ៣ គឺលុចសំបួ ហូឡង់ និងបែលហ្ស៊ិក រៀបចំពិធីរំលឹកខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣)។ បន្ទាប់ពីដំណើរទស្សនកិច្ចលើកនេះ ដោយទទួលបានលទ្ធផលជាក់លាក់ដូចដែលបានពោលខាងលើ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប្រទេសជាសមាជិក EU ទាំងបីនេះ នឹងត្រូវបានជំរុញយ៉ាងខ្លាំងក្លាថែមទៀតជាក់ជាពុំខាន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top