• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកំពស់តួនាទីការទូតសេដ្ឋកិច្ច ដើម្បីបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ

សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong ទើបតែបានចុះហត្ថលេខា និងផ្សព្វផ្សាយសេចក្តីណែនាំរបស់លេខាធិការដ្ឋានស្តីពីការទូតសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍប្រទេសជាតិរហូតដល់ឆ្នាំ ២០៣០។
  សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong (រូបថត៖ VOV)  

សារាចរណែនាំបានសង្កត់ធ្ងន់ថា ការងារការទូតសេដ្ឋកិច្ចគឺជាកិច្ចការមូលដ្ឋាន និងជាស្នូលនៃកិច្ចការការទូតរបស់វៀតណាម ដែលជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាពរបស់ប្រទេសជាតិ។ ទន្ទឹមជាមួយគ្នានោះ បន្តពង្រីក និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ និងបង្កើតឱកាសដើម្បីតភ្ជាប់ផលប្រយោជន៍សេដ្ឋកិច្ចជាមួយដៃគូ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ; បន្តធ្វើពិពិធកម្មនិងដៃគូ ជៀសវាងការពឹងផ្អែកលើទីផ្សារមួយ ឬដៃគូតែមួយ។

ក្នុងសារាចរណែនាំ លេខាធិការដ្ឋានបានស្នើឱ្យពង្រឹងការតាមដានស្ថានការណ៍ ពង្រឹងសមត្ថភាពព្យាករណ៍ ផ្តល់ដំបូន្មានជាយុទ្ធសាស្ត្រលើសេដ្ឋកិច្ចអន្តរជាតិ និងជំរុញការបណ្តុះបណ្តាលឡើងវិញ ដើម្បីពង្រឹងភាពក្លាហាន និងសមត្ថភាពនយោបាយ សមត្ថភាពសម្រាប់កម្មាភិបាលបំពេញការងារកិច្ចការបរទេស និងការទូតសេដ្ឋកិច្ច; លើកកម្ពស់សុពលភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋលើសកម្មភាពការទូតសេដ្ឋកិច្ច៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ព្រះមហាក្សត្រ ផ្ញើសារអបអរសាទរជូន លោកអគ្គលេខាបក្ស តូឡឹម (To Lam)

ព្រះមហាក្សត្រ ផ្ញើសារអបអរសាទរជូន លោកអគ្គលេខាបក្ស តូឡឹម (To Lam)

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ លោក តូឡឹម (TO Lam) ដែលត្រូវបានមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី១៤ របស់គណបក្សកុម្មុយនីស្តវៀតណាម បោះឆ្នោតជ្រើសតាំងជាថ្មី ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

Top