• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លិខិតឆ្លងដែនវ៉ាក់សាំងអេឡិចត្រូនិករបស់វៀតណាមអាចប្រើប្រាស់បាននៅប្រទេស និងដែនដីចំនួន ៨១

ព័ត៌មានខាងលើត្រូវបានអ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោក Doan Khac Viet បញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ របស់ក្រសួងការ បរទេសនារសៀលថ្ងៃទី ១២ ឧសភា នៅទីក្រុងហាណូយ។
  អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោក Doan Khac Viet។ (រូបថត៖ ក្រសួងការបរទេស)  

លោកឲ្យដឹងថា រហូតមក ដល់ពេលនេះ វៀតណាមបានចុះហត្ថលេខាទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំង ជាមួយប្រទេសប្រមាណ ២០ រួមមានជប៉ុន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី ឥណ្ឌា បេឡារុស្ស កម្ពុជា ហ្វីលីពីន នូវែលហ្សេឡង់ ស្រីលង្កា សិង្ហបុរី កូរ៉េ ម៉ាឡេស៊ី៖

“នាថ្ងៃទី ១១ ឧសភា គណៈកម្មាធិការអឺរ៉ុប (EC) ក៏បានចេញសេចក្តីសម្រេច ទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងអេឡិចត្រូនិករបស់វៀតណាមផងដែរ។ តាមនោះ លិខិតឆ្លងដែនវ៉ាក់សាំងរបស់វៀតណាមនឹងត្រូវបានទទួលស្គាល់ដោយប្រទេសសមាជិកទាំង២៧នៃសហភាពអឺរ៉ុប ហើយ កូដ QR  នៃលិខិតឆ្លងដែននេះក៏នឹងត្រូវបាន ផ្ទៀងផ្ទាត់ និងត្រួតពិនិត្យលើដែនដីរបស់ដៃគូចំនួន ៣៩ ដែលចូលរួមក្នុងប្រព័ន្ធលិខិត ឆ្លងដែនអេឡិចត្រូនិចរបស់សហភាពអឺរ៉ុបផងដែរ។ ដូច្នេះហើយ រហូតមកដល់ពេល នេះ លិខិតឆ្លងដែនវ៉ាក់សាំងអេឡិចត្រូនិករបស់វៀតណាមអាចប្រើប្រាស់បាននៅក្នុង ប្រទេស និងដែនដីចំនួន ៨១”។

ទាក់ទិននឹងការផ្ដល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន អ្នកនាំពាក្យរងក្រសួងការ បរទេសលោក Doan Khac Viet បានឲ្យដឹងថា ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់ អង្គការសហប្រជាជាតិ វៀតណាមបានសម្រេចផ្តល់ថវិកាចំនួន ៥០ ម៉ឺនដុល្លាអាមេរិក រួមមានថវិកាចំនួន ១០ ម៉ឺនដុល្លាអាមេរិកដល់មូលនិធិឆ្លើយតបនឹងករណីសង្គ្រោះ បន្ទាន់ (CERF)  ១០ ម៉ឺនដុល្លារដល់អង្គការសុខភាពពិភពលោក (WHO) ១០ ម៉ឺនដុល្លា ដល់មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) និង ២០ ម៉ឺនដុល្លា តាមរយៈ កាកបាទក្រហមវៀតណាម ផ្ញើរដល់កាកបាទក្រហមអ៊ុយក្រែន ក្នុងបំណងរួមចំណែក ជួយឧបត្ថម្ភមនុស្សធម៌ដល់ប្រជាជនដែលរងផលប៉ះពាល់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បន្តផ្តល់អាទិភាពដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងអតិផរណា

បន្តផ្តល់អាទិភាពដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងអតិផរណា

នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រដ្ឋាភិបាល វៀតណាមបានបើកកិច្ចប្រជុំប្រចាំខែមករាឆ្នាំ ២០២៣។

Top