• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងវៀតណាម - ម៉ាឡេស៊ី

នាយប់ថ្ងៃទី ៨ ខែកញ្ញា នៅទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងសមាគមមិត្តភាពវៀតណាម - ម៉ាឡេស៊ីបានសហការជាមួយស្ថានទូតម៉ាឡេស៊ីប្រចាំនៅវៀតណាមដើម្បីរៀបចំពិធីរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងវៀតណាម - ម៉ាឡេស៊ី (១៩៧៣ - ២០២៣) ។
រំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងវៀតណាម - ម៉ាឡេស៊ី - ảnh 1ការសម្តែងសិល្បៈក្នុងពិធីនេះ។ រូបថត៖ H.Hà/dangcongsan.vn

ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមលោក Vu Hai Ha បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ម៉ាឡេស៊ីបានអភិវឌ្ឍន៍យ៉ាងស៊ីជំរៅដោយឥតឈប់ឈរ ហើយទទួលបានលទ្ធផលជាក់ស្តែងលើវិស័យជាច្រើន ទន្ទឹមនឹងនោះ ការផ្លាស់ប្តូរនិងការជួបប្រាស្រ័យជាន់ខ្ពស់ ក៏ដូចជាយន្តការសហប្រតិបត្តិការត្រូវបានរក្សាយ៉ាងបត់បែនប្រកបដោយប្រសិទ្ធភាពនិងការជឿទុកចិត្តខាងនយោបាយត្រូវបានកើនឡើង។ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគគឺជាសសរស្ដម្ភផង និងជាកម្លាំងចលករដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។


លោក Vu Hai Ha បានសង្កត់ធ្ងន់ថា៖ “អាចអះអាងបានថា ទំនាក់ទំនងរវាងវៀតណាមនិងម៉ាឡេស៊ីគឺជាគំរូជោគជ័យមួយដោយផ្អែកលើភាពស្មោះត្រង់ និងទំនុកទុកចិត្តខាងនយោបាយ ; ភាពស្វាហាប់ បត់បែននិងចីរភាពក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរួមជាមួយមនោសញ្ចេតនាដ៏ស្មោះត្រង់និងផ្សាភ្ជាប់រវាងប្រជាជាតិទាំងពីរ។ ផ្នែកសំខាន់មួយក្នុង ជោគជ័យនេះបានមកពីការរួមចំណែកគួរឱ្យកត់សម្គាល់របស់សហគមន៍ធុរកិច្ច អង្គការ សមាគម សហជីព និងប្រជាជននៃប្រទេសទាំងពីរ”។

រីឯខ្លួនវិញ លោក Dato’ Tan Yang ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូសំខាន់មិនត្រឹមតែជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជាដៃគូលើឆាកពហុភាគីរបស់ម៉ាឡេស៊ីទៀតផង។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ ទំនាក់ទំនងម៉ាឡេស៊ី - វៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យដូចជា៖ នយោបាយ សេដ្ឋកិច្ច វប្បធម៌សង្គម ក៏ដូចជាកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរប្រជាជន។ ឯកអគ្គរដ្ឋទូត Dato’ Tan Yang សង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top